តារាចម្រៀង ពេជ្រ សូលីកា បានសម្រាលបានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់នាព្រឹកថ្ងៃទី ១៦ ខែឧសភា ព្រឹកមិញនេះ បន្ទាប់ពីនាងនិងស្វាមី ទន្ទឹងរង់ចាំអស់រយៈពេល ៩ ខែកន្លងមកនេះ។
នៅមុននេះបន្តិច ស្វាមីរបស់នាង លោក ហាន ឃីម បានបង្ហោះវីដេអូពីទិដ្ឋភាពសម្រាលកូនដំបូងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងអ៊ីនស្តាក្រាម ដោយទទួលបានជោគជ័យនិងសុវត្ថិភាពទាំងម្តាយនិងកូនក្រោមការយកទុកដាក់ពីស្វាមីនិងក្រុមគ្រូពេទ្យ។
គួរឲ្យដឹងផងដែរថា ទារកតូចនេះ មានឈ្មោះថា «Wednesday Aari Han» ជាកូនប្រុសដំបូងរបស់អ្នកទាំងពីរ៕