យោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភាបានឱ្យដឹងថា បច្ចុប្បន្នតារាសម្តែងលោក Yeo Jin Goo កំពុងតែពិភាក្សាគ្នាដើម្បីវិលត្រឡប់មកសម្តែងក្នុងខ្សែភាពយន្តថ្មីមួយក្នុងផលិតកម្ម JTBC ។ កាលពីឆ្នាំមុនលោកត្រូវបានសម្តែងជាតួឯកប្រុស ក្នុងខ្សែភាពយន្តដ៏ល្បីមួយ គឺរឿង “Hotel Del Luna” ជាមួយកញ្ញា IU ។
តារាសម្តែងប្រុសរូបនេះនឹងត្រូវសម្តែងក្នុងខ្សែភាគយន្តថ្មី ដែលមានចំណងជើងថា “Monster” ដែលលោក Kim Soo Jin ជាអ្នកដឹកនាំសម្តែងក្នុងខ្សែភាពយន្តមួយនេះ ហើយខ្សែភាគយន្តនេះនឹងអាចចាក់ផ្សាយនៅក្នុងឆ្នាំនេះតែម្តង ។
ទន្ទឹមនឹងនេះ លោក Yeo Jin Goo នឹងស្វាគមន៍ទស្សនិកជននៅខែក្រោយនេះ ក្នុងកម្មវិធី “Three-Wheeled Home” តាមរយៈស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជាមួយលោកSung Dong Il និងលោក Kim Hee Won ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop