Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនស្នើរអាមេរិកសងបំណុលអង្គការសហប្រជាជាតិ

កាលពីថ្ងៃ ទី​១៥ ខែឧសភា ចិនបានអំពាវនាវដល់ប្រទេសជាសមាជិកត្រូវបំពេញភារកិច្ចរបស់ខ្លួន ចំពោះអង្គការសហប្រជាជាតិ។ ជាមួយគ្នានោះ ចិនក៏បានស្នើដល់អាមេរិក ឲ្យសងបំណុលដល់អង្គការសហប្រជាជាតិ​ផងដែរ។ បច្ចុប្បន្នអាមេរិកជំពាក់អង្គការសហប្រជាជាតិ ដល់ទៅជាង​២ពាន់លានដុល្លារ​។ ជាមួយគ្នានេះដែរ ចិនបានចោទប្រកាន់ទីក្រុងវ៉ាសីនតោនថាកំពុងធ្វើឲ្យសេដ្ឋកិច្ចនៅលើពិភពលោកទន់ខ្សោយ។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គិតដល់ថ្ងៃ​ទី​១៥​​​ខែឧសភា បណ្តាប្រទេសដែលមិនទាន់បង់ប្រាក់ដល់អង្គការសហប្រជាជាតិ មានដល់ទៅជិត ៤ពាន់លានដុល្លារ ក្នុងនោះ​ ប្រាក់ សម្រាប់មូលនិធិប្រើប្រាស់ប្រចាំ របស់អង្គការសហប្រជាជាតិ នៅខ្វះ​១,៦៣ពាន់លានដុល្លារ ​និងប្រាក់សម្រាប់រក្សាសន្តិភាព​២,១៤ពាន់លានដុល្លារ។

ភាគីចិនបានបញ្ជាក់ថា អាមេរិក ជំពាក់ច្រើនជាងគេទៅលើមូលនិធិទាំងពីរខាងលើ គឺ ១,១ពាន់លានដុល្លារ និង ១,៣ពាន់លានដុល្លារ។

អាមេរិក ជាប្រទេស ដែលដែលផ្តល់ប្រាក់ច្រើនជាងគេដល់អង្គការសហប្រជាជាតិ ​ស្មើនឹង​២២ភាគរយ​ប្រាក់ចំណាយសម្រាប់អង្គការកំពូលមួយនេះ។ ប្រាក់ដំណើរការអង្គការសហប្រជាជាតិ ប្រមាណ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ និងប្រាក់សម្រាប់រក្សាសន្តិភាពលើពិភពលោក ប្រមាណ​៦ពាន់លានដុល្លារក្នុងមួយឆ្នាំ​។

គិតដល់ថ្ងៃ ទី​១៥ ខែឧសភា មានប្រទេសចំនួន ៥០​ក្នុងចំណោម ប្រទេស​១៩៣ ជាសមាជិករបស់អង្គការសហប្រជាជាតិ​បានបំពេញភារកិច្ចរួចរាល់ គឺបង់ប្រាក់ដល់អង្គការនះ​។ ចិនជាប្រទេស បង់ប្រាក់ច្រើនលំដាប់ទីពីរបន្ទាប់ពីអាមេរិក គឺមាន​១២ ភាគរយ ប្រាក់ដំណើរការអង្គការនេះ​និង​១៥ភាគរយប្រាក់សម្រាប់រក្សាសន្តិភាព ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9221688