Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិទ្យាស្ថានសាជីវកម្ម នៃប្រទេសកូរ៉េ បានចេញផ្សាយចំណាត់ថ្នាក់នៃសមាជិកក្រុមបុរស K-pop

វិទ្យាស្ថានសាជីវកម្ម នៃប្រទេសកូរ៉េ បានចេញផ្សាយចំណាត់ថ្នាក់នៃសមាជិកក្រុមបុរស K-pop សម្រាប់ខែឧសភានេះ ដោយគិតចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ វិទ្យាស្ថានបានវិភាគទិន្នន័យធំៗ របស់សមាជិកក្រុមបុរសចំនួន ៦៣០នាក់ ។

បើយោងតាមវិទ្យាស្ថានបានឱ្យដឹងថា ចំណាត់ថ្នាក់លេខ១ សម្រាប់ខែនេះគឺបានទៅលើ លោក Jimin សមាជិកក្រុម BTS ដែលទទួលបានពិន្ទុសរុប ៦.១២១.២៤៤សំលេង លេខ២ លោក Baekhyun សមាជិកក្រុម EXO ដែលទទួលបានពិន្ទុសរុប ៥.៦០៨.៣២១សំលេង និងលេខ៣ បានទៅលោក Cha Cha Eun Woo សមាជិកក្រុម ASTRO ដែលទទួលបានពិន្ទុសរុប ៥.៤០៦.១២៥សំលេង ។

ចាប់ពីលេខ ៤ ដល់លេខ ១០ មានដូចជា៖ លោក Jungkook របស់ក្រុម BTS, លោក SUGA របស់ក្រុម BTS, លោក Heechul របស់ក្រុម Super Junior, លោក RM របស់ក្រុម BTS, លោក G-Dragon និងចុងក្រោយលោក Jin របស់ក្រុម BTS ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9221668