Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អបអរសាទរ! កម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ចុងក្រោយហើយ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាបានព្យាបាលជាសះស្បើយជំងឺម្នាក់ទៀត ដែលជាអ្នកជំងឺចុងក្រោយក្នុងចំណោម ១២២នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

ចំពោះអ្នកជាសះស្បើយទី១២២ គឺជាស្រ្តីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។

សរុបមក កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១២២នាក់ទាំងស្រុង ស្មើនឹង ១០០%នៅទូទាំងប្រទេស រួមមាន ជនជាតិខ្មែរ ៥២នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ។

ដើម្បីបន្តរក្សាកិច្ចការពារកុំឱ្យមានរលកទីពីរ នៃការចម្លងមេរោគកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមបានអនុវត្តន៍វិធានការការពារខ្លួន បើទោះបីជាប្រទេសកម្ពុជា មិនមានរកឃើញករណីថ្មី ក្នុងរយៈពេលជាង ១ ខែកន្លងមក្តី។

សូមជម្រាបថា ជំងឺកូវីដ១៩ (Covid-19) បានកើតមាននៅកម្ពុជាសរុប ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់ ដោយបានរាតត្បាតលើខេត្តចំនួន ១៣ រួមមាន៖ រាជធានីភ្នំពេញ ២៨នាក់, ព្រះសីហនុ ៤០នាក់, សៀមរាប ៧នាក់, កំពង់ចាម ១៦នាក់, បាត់ដំបង ៨នាក់, ព្រះវិហារ ២នាក់, បន្ទាយមានជ័យ ៤នាក់, កំពង់ឆ្នាំង ៣នាក់, កំពត ២នាក់, ត្បូងឃ្មុំ ៤នាក់, កែប ៤នាក់, កោះកុង ២នាក់ និងខេត្តកណ្តាល ២នាក់៕

from: https://tnaot.com/km/m/detail/article/9221539