Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ថានភាពកូវីដ១៩ នៅលើពិភពលោក នៅព្រឹកថ្ងៃទី​១៦ខែឧសភា​ឆ្នាំ​២០២០

ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងថ្មីដល់ទៅ ៩៥ ៩៩៤នាក់​​ និងមានអ្នកស្លាប់ ដល់ទៅ​ ៤៩៣៥ នាក់។ បណ្តាប្រទេសតំបន់អឺរ៉ុបកំពុងតែខិតខំបន្ធូបន្ថយច្បាប់បម្រាមគោចរ  ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ ។

តាមគេហទំព័រ​ Worldometers.info ​ គិតដល់ព្រឹកថ្ងៃទី​១៦ខែឧសភា ត្រឹមម៉ោង​៧ព្រឹក នៅទូទាំងពិភពលោក មានអ្នកឆ្លង សរុប​ដល់ទៅ ​៤ ៦១៧ ៩៨៣ នាក់ ក្នុងនោះមានអ្នកស្លាប់ កើនឡើងដល់ទៅ ៣០៨ ០១៧ នាក់។ ចំណែកអ្នកឆ្លងដែលបានព្យាបាលជាសះស្បើយ​មានដល់ទៅ​ ១ ៧៤៩​ ៣៤៦នាក់។

អាមេរិក នៅតែជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ ច្រើនជាងគេបង្អស់នៅលើពិភពលោកដដែល។ បច្ចុប្បន្នអាមេរិកមានអ្នកឆ្លង ១ ៤៨១ ៨៨៧ នាក់ (កើនបន្ថែម ២៤ ២៩៤ នាក់ ក្នុងរយៈពេល​២៤ម៉ោង​) និងស្លាប់ ៨៨ ៤០០ នាក់​ (ស្លាប់ថ្មីបន្ថែម​១ ៤៨៨នាក់)។

លំដាប់ទីពីរ គឺប្រទេសអេស្ប៉ាញ ដោយមានអ្នកឆ្លងសរុប ​២៧៤ ៣៦៧ នាក់ ស្លាប់ ​២៧​ ៤៥៩នាក់ ។ លំដាប់ទី​៣គឺរុស្ស៊ី មានអ្នកឆ្លង ២៦២ ៨៤៣ នាក់ និងស្លាប់ ២ ៤១៨នាក់។ បន្ទាប់មកគឺប្រទេសអង់គ្លេស និងអ៊ីតាលី នៅតែមានអ្នកឆ្លងនិងស្លាប់កើនឡើងជាបន្តបន្ទាប់ បើទោះបីមានចំនួនអ្នកស្លាប់ និងឆ្លងថយចុះតិចជាងមុន ​គិតក្នុងមួយថ្ងៃៗ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9221532