Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃទី​១៧ ខែឧសភា ថៃ បន្ធូរបន្ថយបម្រាមប្រឆាំងកូវីដ​១៩ ដំណាក់កាលទីពីរ​

ប្រទេសជាច្រើនជុំវិញពិភពលោក បានបន្ធូរបន្ថយច្បាប់ហាមប្រាម ដើម្បីដណើរការសេដ្ឋកិច្ច ជាតិឡើងវិញ ការបន្ធូរបន្ថយត្រូវធ្វើតាមដំណាក់កាល តាមដំបន់ដែលគ្រប់គ្រងការឆ្លងកូវីដ១៩ បានល្អប្រសើរបំផុត​។

នៅពេលនេះ រដ្ឋាភិបាលថៃបានចាប់ផ្តើមបអនុម័តច្បាប់បន្ធូរបន្ថយដំណាក់កាលទីពីរ ក្នុងចំណោម ៤ដំណាក់កាល ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ដែលចាប់ផ្តើមចូលជាធរមានថ្ងៃទី១៧ខែឧសភា ក្នុងគោលដៅជួយដល់សេដ្ឋកិច្ចប្រទេសជាតិដំណើរការឡើងវិញ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យគណៈកម្មការដោះស្រាយស្ថានភាពកូវីដ-១៩ ប្រទេសថៃ បានប្រកាសនៅថ្ងៃទី១៥ខែឧសភាថា ក្រុមហ៊ុន អាជីវកម្មមួយចំនួនត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ ក្នុងនោះមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋានក្នុងផ្សារទំនើប អាងហែលទឹក…។ ប៉ុន្តែនៅក្នុងផ្សារទំនើបត្រូវតែបិទទ្វារនៅម៉ោង២០ដើម្បីឲ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញមុនច្បាប់បម្រាមគោចរ។ចំណែករោងភាពយន្ត រមណីយដ្ឋានកម្សាន្ត សង្វៀនប្រដាល់ ក្លិបហាត់ប្រាណ អាកាសយានដ្ឋាននៅតែបន្តបិទទ្វារដដែល ។

ចំណែកច្បាប់បម្រាមគោចរ ពេលយប់ នៅតែបន្តអនុវត្តដូចដើម ប៉ុន្តែនៅចុងខែឧសភានេះនឹងផ្តល់ពេលវេលាបន្ថែម១ម៉ោងទៀត គឺច្បាប់នឹងចូលជាធរមាននៅវេលាម៉ោង២៣ ដល់ម៉ោង ៤ទៀបភ្លឺ (បច្ចុប្បន្នចាប់ពីម៉ោង២២ ដល់ម៉ោង៤ទៀបភ្លឺ)៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9221478