ក្រុមចម្រៀងកូរ៉េ BTS នៅតែបន្តធ្វើ ការប្រគំតន្ត្រីតាមអនឡាញដែលមានឈ្មោះថា «Bang Bang Con The Live» ដោយលើកនេះតាមរយៈការផ្សាយផ្ទាល់តាមអនឡាញ។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ផលិតកម្ម Big Hit Entertainment បានប្រកាសចាប់ផ្តើមការប្រគំតន្ត្រីតាមអនឡាញរបស់ក្រុម BTS មានឈ្មោះថា «Bang Bang Con The Live» ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ម៉ោង ៦ ល្ងាចនាពេលខាងមុខ។
ការប្រគំតន្ត្រីនេះនឹងផ្តល់ឱ្យអ្នកគាំទ្រជាច្រើនដែលធ្វើតាមច្បាប់រក្សាគម្លាតពីសង្គមដោយស្នាក់នៅផ្ទះនូវឱកាសអាចមើលក្រុមចម្រៀង BTS ធ្វើការផ្សាយផ្ទាល់តាមរយៈមុខងារមើលវីដេអូច្រើនបែប ជាពិសេសឱកាសអាចមើលឃើញបន្ទប់ «Bang Bang Con» ដោយផ្ទាល់របស់ក្រុម BTS ថែមទៀតផង។ «Bang Bang Con The Live» នឹងអាចទិញចូលមើលបានតាមរយៈការបង់លុយមើលតាមប្រព័ន្ធអ៊ីនធើណេតនៅលើគេហទំព័រ Weverse ដោយបើកលក់មុននៅថ្ងៃទី១ ខែមិថុនា នាម៉ោង ១ រសៀល៕
ប្រភព៖ allkpop