Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ០២នាក់ ករណីកាច់ក.ម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ០២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនលើករណីកាច់ក.ម៉ូតូតែមិនបានសម្រេចកាលពីវេលាម៉ោង ២០និង៤០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានទុកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HU-2395 នៅក្រោមផ្ទះជួល ភ្លាមនោះក៏លេចមុខជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់សោ.កម៉ូតូ បានឱ្យម្នាក់ទៀតនៅខាងក្រៅដែលឃើញបែបនេះរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម និងធ្វើកំណត់ហេតុរួចយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9221007