Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជ្រុលចង្កូតវ៉ាគោយន្តកន្ត្រៃយ៍ បណ្តាលឱ្យបុកផ្ទះប្រជាពលរដ្ឋមួយខ្នងខូចខាតទាំងស្រុង

រថយន្តបែកដឹកដី បើកវ៉ាគោយន្តកន្ត្រៃយ៍ ក៏ជ្រុលរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតទាំងស្រុង កាលពីវេលាម៉ោង ១៧និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តបង្កជាប្រភេទរថយន្តបែនម៉ាក Dewoo ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-9949 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានវ៉ាជែងជាមួយគោយន្តកន្ត្រៃយ៍បួងជ្រុលចង្កូតមកឆ្វេងទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងតែម្តង។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុះ សា ភេទប្រុស អាយុ ៥៨ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ាត់ សុំ អាយុ ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោលក្រោយកើតហេតុ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9221000