Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវមួយចំនួនក្នុងស្រុកស្អាង រងការបាក់ស្រុតចូលទៅក្នុងទន្លេស្ទើរទាំងស្រុង

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា ផ្លូវជាតិដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរមួយចំនួនបានរងការបាក់ស្រុតជាបន្តបន្ទាប់ ទៅក្នុងទន្លេបាសាក់ស្ទើរដាច់ទាំងស្រុង តាំងពីរដូវទឹកឡើងរហូតមកដល់ពេលនេះ។

ក្នុងនោះផងដែរប្រជាពលរដ្ឋបានបន្ថែមថា នៅពុំទាន់ឃើញមានអាជ្ញាធរមូលដ្ឋានចុះមកខ្វាយខ្វល់ពីបញ្ហានេះឡើយ ហើយក៏មិនទាន់ឃើញអ្នកចុះមកជួសជុលនោះដែរ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9220867