Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត ០២គ្រឿង បុកគ្នាធ្លាក់អូរ បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសមួយចំនួន

នៅវេលាម៉ោង ១១និង០០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តធុនធំ បុកគ្នាជាមួយរថយន្តធុនតូចម៉ាកហាយឡិនឌ័រ បណ្តាលឱ្យរថយន្តធ្លាក់ចូលក្នុងអូរ ស្លាប់មនុស្ស ០២នាក់ និង ០៦នាក់ ផ្សេងទៀតរងរបួសធ្ងន់។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១-២ ចំណុចស្ពានអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ដឹកយកអ្នករងរបួសទៅមន្ទីរពេទ្យ និងចាត់ចែងដោះស្រាយទៅតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9220827