Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វៀតណាមអនុវត្តន៍គោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងពេល និងបន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឱ្យដឹងថារដ្ឋាភិបាលវៀតណាមបាននឹងកំពុងអនុវត្តន៍គោលនយោបាយ និងវិធានការរួមគ្នាសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងកំឡុងពេល និងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំរបស់ក្រសួងការបរទេសកាលពីថ្ងៃទី ១៤ ខែឧសភា អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសវៀតណាមបានគ្រប់គ្រង នឹងធ្វើឱ្យមានការថយចុះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយវិធានការបង្ការយ៉ាងមានប្រសិទ្ធភាព ដែលបានចាក់គ្រឹះសំខាន់ដើម្បីពង្រឹងការជឿទុកចិត្តរបស់សហគមន៍ ក្រុមហ៊ុនអាជីវកម្ម ព្រមទាំងវិនិយោគិនក្នុងស្រុក និងបរទេស។ លោកស្រី Hang បាននិយាយថា ក្រៅពីការងារគ្រប់គ្រងជំងឺរាតត្បាតនេះរដ្ឋាភិបាលបានបន្តអនុវត្តន៍គោលនយោបាយជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច និងភាពធន់របស់ខ្លួន។

លោកស្រីបានពន្យល់ថា ក្រោមគោលនយោបាយនេះ រដ្ឋាភិបាលបានខិតខំដើម្បីធានាដល់បណ្តាញផ្គត់ផ្គង់ និងពាណិជ្ជកម្មទំនិញ និងសេវាកម្មនៅក្នុងប្រទេស ក៏ដូចជាជាមួយប្រទេសដទៃទៀត ខណៈដែលមានការជំរុញទៅមុខដោយកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ កាត់បន្ថយនីតិវិធី និងថ្លៃដើមសម្រាប់សហគ្រាស អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងភ័ស្តុភារ ព្រមទាំងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូ។ អ្នកនាំពាក្យរូបនេះបាននិយាយថា រដ្ឋាភិបាលក៏បានផ្តល់ការគាំទ្រដល់សហគ្រាស និងវិនិយោគិនក្នុងការដោះស្រាយការលំបាកនានា ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ ដើម្បីបន្តអនុវត្តន៍គម្រោងវិនិយោគរបស់ពួកគេនៅក្នុងប្រទេសវៀតណាម រួមទាំងអនុញ្ញាតឱ្យអ្នកជំនាញ និងកម្មករជំនាញចូលក្នុងប្រទេសវៀតណាម ខណៈដែលកំពុងមានការធានានូវកិច្ចការពារចំពោះការរីករាលដាលនេះ៕

from: https://tnaot.com/km/m/detail/article/9220714