Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុម Momoland បញ្ជាក់ថាក្រុមពួកគេនឹងត្រលប់មកវិញឆាប់ៗនេះ

ក្រុមតារាចម្រៀងស្រី Momoland បានបញ្ជាក់ថាក្រុមរបស់ពួកគេនឹងត្រលប់មកវិញឆាប់ៗនេះ ។

នៅថ្ងៃទី ១៥ ខែឧសភានេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា ក្រុម Momoland នឹងវិលត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មីនៅខែមិថុនា ខាងមុខនេះ ។ ផលិតកម្ម MLD Entertainment បានបញ្ជាក់ថា ការវិលត្រឡប់របស់ក្រុមនារីមួយនេះគឺកំពុងដំណើរការ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់មិនបានបញ្ជាក់នោះទេ។ ផលិតកម្មក៏បានបញ្ជាក់ទៀតថា ថ្មីៗនេះ ក្រុម Momoland បានបញ្ចប់ការថតអាល់ប៊ុមថ្មីរបស់ពួកគេរួចហើយ។ កាលបរិច្ឆេទចេញលក់មិនទាន់ត្រូវបានគេសម្រេចចិត្តនៅឡើយទេ ។

គួរបញ្ជាក់ថា ការត្រលប់មកវិញរបស់ក្រុម Momoland គឺបន្ទាប់ពីក្រុមរបស់ពួកគេបានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា “Thumbs Up” កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ៕

ប្រសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9220496