ប្រធានាធិបតីអាមេរិកដូណាល់ត្រ បានធ្វើឲ្យមហាជនខឹងសម្បាយ៉ាងខ្លាំង ដោយលោក បំពេញទស្សនកិច្ច ទីតាំងចែកចាយម៉ាស់ Owens & Minor នៅរដ្ឋ Pennsylvania ។
នៅក្នុងដំណើរទស្សនកិច្ចនោះមន្ត្រី ទាំងអស់គឺបានពាក់ម៉ាស់ការពារ លើកលែងតែប្រធានាធិបតី ដូណាល់ ត្រាំ តែប៉ុណ្ណោះ។ សកម្មភាពខាងលើ ទទួលរងការរិះគន់យ៉ាងខ្លាំង ពីពលរដ្ឋ។ កន្លងមក ថ្មីៗ លោកតាំងក៏មិនបានពាក់ម៉ាស់ការពារពេលទៅកាន់ ទីតាំងរោងចក្រផលិតម៉ាស់នៅរដ្ឋ Arizona។ ជាច្រើនលើក លោកត្រាំបដិសេធពាក់ម៉ាស់ ការពារ ពេលទៅកាន់ទីសាធារណៈ។
កាលពីដើមខែឧសភា នៅក្នុងសន្និសីទកាសែត ប្រធានាធិបតីដូណាល់ ត្រាំស្នើដល់ពលរដ្ឋឲ្យពាក់ម៉ាស់គ្រប់គ្នាដើម្បីការពារឆ្លងកូវីដ១៩ មិនតែប៉ុណ្ណោះបុគ្គលិកនៅសេតវិមាន ក៏ត្រូវឲ្យពាក់ម៉ាស់គ្រប់គ្នាផងដែរ។
លោកត្រាំបានប្រកាសថា«ការពាក់ម៉ាស់គឺជារឿងស្ម័គចិត្ត មនុស្សគ្រប់គ្នាអាចពាក់ឬមិនពាក់ក៏បាន។ ចំពោះខ្ញុំបានសម្រេចជ្រើសរើសមិនពាក់ម៉ាស់៕ ប្រែសម្រួលដោយ៖ MEO