Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងការពិតហើយ រឿងបុរសជនជាតិចិនម្នាក់ស្លាប់នៅខេត្តព្រះសីហនុ តាមពិតគ្នាឯងជាអ្នកសម្លាប់សោះ

ខេត្តព្រះសីហនុ៖ សំណុំរឿងបុរសជនជាតិចិនម្នាក់ស្លាប់ក្រោយឃើញធ្លាក់ពីលើសណ្ឋាគារមហាសមុទ្រ នៅក្រុងព្រះសីហនុ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានសមត្ថកិច្ចបំបែបបានហើយ គឺជាអំពើឃាតកម្មមិនមែនជាករណីលោតសម្លាប់ខ្លួនធ្វើអត្តឃាតនោះទេ។ 

បើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចក្រុងព្រះសីហនុ បានឱ្យដឹងថា ជំហានដំបូងមានជនសង្ស័យជាជនជាតិចិនដូចគ្នាចំនួន ៣ នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅសណ្ឋាគារមួយកន្លែងក្បែររង្វង់មូលតោពីរ ក្រុងព្រះសីហនុ រួមមាន៖

១.ឈ្មោះ Lin Xiao Jun ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅបច្ចុប្បន្ន ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

២.ឈ្មោះ ឆឹង ជីងខួយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅបច្ចុប្បន្នសណ្ឋាគារហ័រស៊ាំង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

៣.ឈ្មោះ Pu Song Lin ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ស្នាក់នៅបច្ចុប្បន្ន សណ្ឋាគារហ័រសាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន និងកំពុងសាកសួរបន្តតាមនិតិវិធី៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9219788