បើបណ្ដាញព័ត៌មាន 163 បានរាយការណ៍ថា តារាសម្ដែងស្រីចិន Zhao Wei រួមទាំងស្វាមី Huang You Long ទើបតែទិញផ្ទះប្រភេទ penhouse មួយខ្នងនៅសិង្ហបុរីក្នុងតម្លៃក្បែរ ២០លានដុល្លាររួមគ្នា។ ផ្ទះដែលតួស្រីរឿង ព្រះនាងយេយេទិញ គឺស្ថិតនៅលើវិថីដ៏ល្បីឈ្មោះ Orchard ដែលជាទីប្រជុំនៃម៉ាកយីហោល្បីឈ្មោះទូទាំងពិភពលោក។
គេហដ្ឋានមានទំហំ ៨០០ម៉ែត្រការ៉េ ស្ថិតនៅជាន់ទី ២៩ និង ៣០ នៃអគារ Ardmore Park ដែលជាអគារថ្លៃលំដាប់ទី ៦ នៃប្រទេសនេះ ហើយបានសាងសង់ឡើងនៅឆ្នាំ ២០០១។ មុនពេលប្ដីប្រពន្ធខាងលើទិញ ម្ចាស់របស់ផ្ទះនេះ គឺអគ្គនាយកក្រុមហ៊ុន RB Capital លោក Kishin RK។
យ៉ាងណាមិញ ក្រៅពីផ្ទះមួយខ្នងខាងលើ Zhao Wei ក៏មានផ្ទះមួយទៀតដែលមានបន្ទប់គេង ស្ថិតនៅអគារ Ardmore Park មួយទៀតផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាស្រីវ័យ៤៤ឆ្នាំ បានទិញផ្ទះខាងលើដោយដាក់ឈរឈ្មោះរួមគ្នា និងឈ្មោះកូនស្រីពៅជាអ្នកស្នងមរតក។ រឿងនេះនេះត្រូវបានធ្វើឡើងក្រោយពេលជីវិតគូររបស់អ្នកទាំង២កំពុងមានភាពរកាំរកូស ក្នុងរយៈពេល២ឆ្នាំកន្លងទៅ។
ទោះបីមិនដែលចេញមុខបដិសេធរឿងលែងលះក៏ដោយ តែការទិញផ្ទះរួមគ្នាបែបនេះបានបង្ហាញឲ្យឃើញថា ចំណងមនោសញ្ចេតនារបស់អ្នកទាំង២ហាក់គ្មានបញ្ហាឡើយ ដែលជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ៕
ប្រភព៖ news.zing.vn