Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រន្ធត់! រថយន្ត២គ្រឿងបុកគ្នាធ្លាក់ចូលក្នុងទឹកអូរ បណ្ដាលឱ្យស្លាប់២នាក់និងរងរបួសធ្ងន់ស្រាល៦នាក់

ខេត្តកោះកុង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីក្មេងចាស់ស្លាប់ ២នាក់និង ៦នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងឧប្បត្តិហេតុ ដោយរថយន្តធំនិងរថយន្តតូចចំនួន ២គ្រឿងបានបុកគ្នាបណ្តាលឲ្យធ្លាក់ចូលទៅក្នុងទឹកអូរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលា១០៖៤៤នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១-២ ចំណុចស្ពានអូជ្រៅ ភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទាំង ២គ្រឿងខាងលើនេះ បើកបរបញ្រ្ចាសទិសគ្នាលុះដល់ចំណុចកើតហេតុ ក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តធុនតូចធ្លាក់ចូលទៅក្នុងទឹកអូរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានមនុស្សស្លាប់ ២នាក់ ស្រីម្នាក់និងក្មេងប្រុសម្នាក់ ចំណែកអ្នករួមដំណើរ ៦នាក់ទៀតរងរបួសធ្ងន់ ខណៈសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ។

ចំណែកឯសពជនរងគ្រោះទាំង ២នាក់ ត្រូវបានសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9219731