ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថា អាមេរិកអាចនឹងកាត់ផ្តាច់ទំនាក់ទំនងការបរទេសទាំងស្រុងជាមួយចិន ពាក់ព័ន្ធកូវីដ១៩ ។ លោកត្រាំបញ្ជាក់ថាប្រសិនបើអាមេរិកកាត់ផ្តាច់នោះនឹងជួយសន្សំប្រាក់បាន៥០០ពាន់លានដុល្លារ។
លោកត្រាំបានលើកឡើងថាចិន ជាប្រទេសដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ហើយបើកាត់ផ្តាច់ទាំងស្រុងនោះអាមេរិក នឹងកាត់បន្ថយការខាតបង់ក្នុងវិស័យពាណិជ្ជកម្ម។
ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានរបស់បណ្តាញព័ត៌មាន Fox News ដែលបានសួរថា តើលោមាននិយាយគ្នាជាមួយប្រធានាធិបតីស៊ីជីនពីងដែរ ឬទេ លោកត្រាំ បានឆ្លើយថា«ទេ ខ្ញុំមានទំនាក់ទំនងល្អតែខ្ញុំ មិនចង់និយាយគ្នាជាមួយលោកស៊ី ជីនពីងនាពេលនេះឡើយ»។
លោកត្រាំបានចោទប្រកាន់ចិន មានចេតនាលាក់បាំងវីរុសកូវិដ១៩ ប្រសិនបើប្រកាសឲ្យដឹងបានឆាប់ជាងនេះ អាចនឹងមិនមានហាតុការអាក្រក់កើតឡើងនោះឡើយបណ្តាប្រទសអាចគ្រប់គ្រងទាន់ពេលវេលា ។
មិនតែប៉ុណ្ណោះប្រធានាធិបតីដូណាល់ ត្រាំនិងរដ្ឋមន្ត្រីការបរទេសធ្លាប់បានប្រកាស់ថា មានភស្តុតាង បញ្ជាក់ថាវីរុសកូវីដ១៩ កើតចេញពិមន្ទីរពិសោធ របស់ចិន។ ប៉ុន្តែភាគគីចិនបានច្រានចោលជាច្រើនលើកថា វីរុសនេះកើតចេញពីធម្មជាតិ ហើយចិន មិនដែលលាក់បាំងព័ត៌មាននោះឡើយ៕ប្រែសម្រួលដោយ៖MEO