Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រវល់ផឹកស៊ីភ្លេចខ្លួន ស្រាប់តែលោកចោរជិះម៉ូតូយកទៅបាត់ស្រមោល

ភ្នំពេញ៖ បុរសអ្នកលក់ខោអាវម្នាក់ ទុកម៉ូតូសណ្ដោងរឺម៉កជាប់របងរោងចក្ររវល់ជុំផឹកស៊ីភ្លេចយកម៉ូតូទៅផ្ញើ លោកចោរយកទៅបាត់ ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របងរោងចក្រ ខាងកើតផ្សារទួលពង្រ តាមបណ្ដោយផ្លូវបេតុងច្រកចូលទៅបន្ទាយប៉េអឹមផ្ទៃប្រទេស ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូរឺម៉កមានឈ្មោះ គឹម សិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរខោអាវ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិតាអូរ ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ចំណែកឯរឺម៉ក មានពណ៌ទឹកប្រាក់។

បើតាមការរៀបរាប់របស់បុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានយកម៉ូតូសណ្តោងរឺម៉ករបស់គាត់ ដាក់ជាប់នឹងរបងរោងចក្រ ហើយទៅជួបជុំគ្នាផឹកស៊ីនៅបន្ទប់ជួល តែក៏ភ្លេចយករឺម៉កម៉ូតូទៅផ្ញើ នៅផ្សារទួលពង្រ លុះដល់ម៉ោងកើតហេតុខាងលើក៏ឮសូរសំឡេងបញ្ឆេះម៉ូតូភ្លាមៗ គាត់បានចេញមកមើលឃើញចោរជិះចេញទៅ ពេលនោះរូបគាត់ក៏បានទាញម៉ូតូជិះដេញតាមដែរ តែបានពាក់កណ្ដាលផ្លូវ ម៉ូតូរបស់គាត់បែកកង់ ធ្វើឲ្យរូបគាត់តាមមិនទាន់ ទើបជនសង្ស័យមានឱកាសជិះម៉ូតូរបស់គាត់គេចទៅបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមតែឈរសោកស្ដាយទ្រព្យសម្បត្តិ បន្ទាប់មកគេឃើញសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែមកនាំបុរសរងគ្រោះទៅឱ្យដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ តែប៉ុណ្ណោះ៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9219538