Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រភពខាងក្រៅ​​នាំចូល​២៤ករណីទៀត​ ធ្វើឲ្យវៀតណាម​ឆ្លងកូវីដ​១៩​សរុប​​​ ៣១២ នាក់

តាមការចេញផ្សាយ​របស់ប្រភព CNA កាលពីថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា ប្រទេសវៀតណាម​បានរកឃើញ​វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ​១៩ (COVID-19)​ នោះ​ចំនួន​២៤ករណីថ្មីបន្ថែមទៀត ហើយសុទ្ធតែ​នាំមកពីប្រភពខាងក្រៅទាំងអស់ ។ 

ប្រភពនេះបានដកស្រង់ព័ត៌មានពីក្រសួងសុខាភិបាលបញ្ជាក់ថា​ អ្នកផ្ទុកវីរុស​កូវីដ​១៩ទាំង​២៤ករណីថ្មីនោះ គឺជាពលរដ្ឋវៀតណាមដែល​វិលត្រឡប់​មកពីប្រទេសរុស្ស៊ីទាំងអស់ ហើយត្រូវបានដាក់ឲ្យស្ថិតនៅដោយឡែកឆ្ងាយ​ពីគេឯង ។  

គួរបញ្ជាក់ថា ប្រទេសវៀតណាម​ក្នុងរយៈពេល​២៩ថ្ងៃ​កន្លងមកនេះ មិនមាន​ករណីកូវីដ​១៩ឆ្លងថ្មីណាមួយ​កើតឡើង​នៅក្នុងស្រុកឡើង ។ ក្រសួងសុខាភិបាល​អះអាងថា វៀតណាម​មានអ្នកផ្ទុកកូវីដ​១៩​សរុប ​៣១២ នាក់ ប៉ុន្តែ​មិនមានអ្នកជំងឺណាម្នាក់បាត់បង់ជីវិត​នោះទេ ។ 

ក្នុងចំណោម​ជាង​៣០០ករណី​នោះ ជាង​៩០​ភាគរយ​បានជាសះស្បើយ ។

គួរបញ្ជាក់ថា វីរុស​កូវីដ​១៩ រហូតមកដល់ពេលនេះ នៅទូទាំងពិភពលោក​​បានឆ្លងលើមនុស្សសរុប ៤ ៥២៧ ៨១១ នាក់ ក្នុងនោះ​ បាត់បង់ជីវិត ៣០៣ ៤៣៨ នាក់ និង ១ ៧០៦ ១៧៤ នាក់បានជាសះស្បើយ ។ 

វីរុស​នេះ​ផ្ទុះឡើងដំបូងគេនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​ប្រទេស​ចិន​ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ។ វីរុស​នេះ​ឆ្លងរាតត្បាត​ដល់ដែនដី និងប្រទេស​២២៩ជុំវិញពិភពលោក ខណៈ​មិនទាន់មានស្ថាប័ន ឬអង្គការសុខាភិបាលណាមួយ​រកឃើញថ្នាំព្យបាលជាក់លាក់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9219537