Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅចាំគ្រាប់នេះទេ? តាមពិតគ្រាប់បាល់ស៊ុតដោយ Ramos នៅវគ្គផ្ដាច់ព្រ័ត្រ UCL ទល់ At.Madrid ជាគ្រាប់ offside ទេ

អាជ្ញាកណ្ដាល លោក Mark Clattennurg បានទទួលស្គាល់ថា គ្រាប់បាល់ដែលស៊ុតបញ្ចូលទីដោយ Sergio Ramos នៅវគ្គផ្ដាច់ព្រ័ត្រ Champions League សម្រាប់ Real Madrid ទល់នឹង Atletico Madrid កាលពីឆ្នាំ២០១៦ គឺជាគ្រាប់បាល់ offside ទេ។

Ramos បានស៊ុតបញ្ចូលទី ក្រោយពីការលើកបាល់យ៉ាងស្អាតរបស់មិត្ដរួមក្រុម Toni Kross មុននឹងប៉ះក្បាល Bale រួចចំជើងរូបគេតែម្ដង ប៉ុន្ដែ Atletico បានតាមស្មើវិញនៅក្នុងតង់ទី២ ខណ:លទ្ធផល ១-១ បានអូសបន្លាយរហូតដល់វគ្គកាត់សេចក្ដីប៉េណាល់ទី ដែលធើ្វឲ្យ Real Madrid ឈ្នះនៅវគ្គនោះតែម្ដង។

«នៅវគ្គផ្ដាច់ព្រ័ត្រនោះ Real Madrid នាំមុខមុន ១-០ នៅតង់ទី១ ប៉ុន្ដែគ្រាប់បាល់នោះជាគ្រាប់ offside ទេ» Clattenburg សរសេរក្នុងការចុះផ្សាយរបស់កាសែត Dailymail។

«ខ្ញុំបានផ្ដល់បាល់ប៉េណាល់ទីឲ្យ Atletico នៅតង់ទី២ ពេលដែល Pepe ធើ្វឲ្យមានកំហុសទៅលើ Fernando Torres»។

យ៉ាងណាក្ដី Griezmann ស៊ុតបាល់នោះបែជាប៉ះរបាទីខាងលើទៅវិញ មុនពេល Carrasco តាមស្មើវិញ៕

ប្រភព៖ Standard

from: https://tnaot.com/km/m/detail/article/9219534