Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងទន្សោងងាប់នៅមណ្ឌលគិរី អ្នកនាំពាក្យក្រសួងបរិស្ថានថា កំពុងស្រាវជ្រាវ

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភានេះថា មន្ត្រីនៃមន្ទីរបរិស្ថាន និងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវលើករណីសត្វទន្សោងពីរក្បាល ដែលត្រូវបានគេបាញ់សំលាប់ នៅក្នុងដែនអភិរក្សភ្នំព្រេច ខេត្តមណ្ឌលគិរី។ នេះបើតាមការផ្សាយររបស់ ​ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

​អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់នៅក្នុងបណ្តាញតេឡេក្រាមថា៖ “សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ករណីនេះ ហើយបើមានព័ត៌មានអ្វីថ្មីៗបន្ថែម ខ្ញុំនឹងជម្រាបជូន។” នេះបើតាមការ AKP ដែលបានស្រង់សម្តី រដ្ឋលេខាធិការក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានការរាយការណ៍ពីករណីទន្សោងចំនួន២ក្បាល បានស្លាប់ មន្ត្រីជំនាញបានទៅដល់កន្លែងកើតហេតុ ដោយបានឃើញសត្វទន្សោងញីចំនួន២ក្បាល ដែលអាចប៉ាន់ស្មានថាស្លាប់ ៣ទៅ៤ថ្ងៃមកហើយ ដោយត្រូវបាញ់សម្លាប់ នៅក្នុងតំបន់ព្រៃការពារភ្នំព្រេច ហើយបានរត់មកស្លាប់នៅក្នុងដីក្រុមហ៊ុនក្នុងស្រុកមួយ។ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9219428