កម្រងរូបភាពរបស់កំពូលក្រុមចម្រៀង Blackpink កំពុងទាញចំណាប់អារម្មណ៍អ្នកគាំទ្រមិនធម្មតាទេ ដែលរូបទាំងនេះផ្ដិតដោយជាងថតអាមេរិកម្នាក់។
ថ្មីៗនេះ ជាងថតរូបល្បីឈ្មោះមកពីអាមេរិកឈ្មោះ Pip Cowley ទើបតែបញ្ចេញរូបភាពដ៏កម្ររបស់ក្រុមចម្រៀងស្រីល្បីឈ្មោះកូរ៉េ Blackpink នៅពេលក្រុមចម្រៀងស្រីនេះ មកសម្ដែងក្នុងកម្មវិធីប្រគុំតន្ត្រី Coachella នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
កម្រងរូបភាពនេះ គឺជាសកម្មភាពក្រោយឆាករបស់ស្រីស្អាតទាំង៤ ដែលត្រូវបានជាងថតនេះផ្ដិតយកយ៉ាងផ្ចិតផ្ចង់ដោយសម្រស់ពួកគេត្រូវបានគេប្រៀបបានដូចទេពអប្សរ ឬអាចនិយាយថាស្អាតដូចកំពូលម៉ូដែលរបស់ Victoria’s Secret។
យោងតាមជាងថតរូបនេះបាននិយាយថា ទោះបីជាសម្រស់របស់តារាស្រីទាំង៤នេះ នៅខាងក្រៅសុទ្ធតែស្អាតៗដូចគ្នាក៏ពិតមែន ប៉ុន្តែនៅពេលនៅលើឆាក សមាជិក Rosé គឺទាក់ទាញខ្លាំងជាងគេ ដោយលោកមិនអាចដកភ្នែកចេញពីនាងបានឡើយ។ យ៉ាងណាក្ដី លោកក៏លើកឡើងដែរថា ស្រីស្អាតអាយុ ២៣ឆ្នាំ រាងស្គមស្ដើងបន្តិច៕
ប្រភព៖ Kenh14