Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាជនថៃ ១៤.៥ លាននាក់មានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋចំនួន ៥០០០បាតក្នុងមួយខែ

លោក Lawan Saengsanit ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនិងជាអ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍នៅថ្ងៃនេះថា មានប្រជាជនថៃ ១៤.៥ លាននាក់មានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋចំនួន ៥០០០បាតក្នុងមួយខែ។ 

ក្នុងចំណោមអ្នកទាំងនោះរួមមាន ៤.៤ លាននាក់​បាន​​ជាប់ការធ្វើតេស្តជុំទីមួយ ហើយក៏មាន ​៥.៣លាននាក់​បានបញ្ជូនព័ត៌មានលម្អិត​អំពីមុខរបររបស់ពួកគេ និង៤.៧ លាននាក់​បានប្តឹង​ប្រឆាំងនឹងការដក​ឈ្មោះរបស់ពួកគេចេញពីបញ្ជីស្នើសុំ។ លោក Lawan បានមានប្រសាសន៍ថា ប្រជាជនចំនួន ១៤.២លាននាក់នឹងទទួលបានប្រាក់ចំនួន ៥០០០ បាតនៅសប្តាហ៍ក្រោយ ចំណែកអ្នកដែលនៅសល់ចំនួន ៣០ម៉ឺននាក់ទៀតនឹងទទួលបានតាមពេលវេលាកំណត់។

រូបតំណាង

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ​​ដើម្បីទទួលបានប្រាក់ឧបត្ថម្ភគឺនៅថ្ងៃសុក្រ ប៉ុន្តែលោក​Lawanបាននិយាយថាអ្នកដែលមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភអាចដាក់ពាក្យ​ជាមួយធនាគារសន្សំរដ្ឋាភិបាល​ឈ្មោះថា ​Krung Thai និងធនាគារកសិកម្ម​និងសហករណ៍កសិកម្មចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃទី២៨ ខែឧសភា។ 

កែសម្រួលដោយ៖​ ភារ៉ា

ប្រភព៖  Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9219138