Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើអ្នកកើតជំងឺគ្រុនឈាមម្ដងទៀត នោះអ្នកនឹងប្រឈមការស្លាប់ខ្ពស់

សុខភាព៖ បើពីមុនមក អ្នកធ្លាប់កើតជំងឺគ្រុនឈាមរួចម្ដងហើយ អ្នកគួរតែប្រុងប្រយ័ត្នឱ្យមែនទែន កុំបណ្ដោយឱ្យមូសខ្លាញីផ្ទុកវីរុសគ្រុនឈាមខាំ ព្រោះអ្នកអាចនឹងកើតជំងឺគ្រុនឈាមម្ដងទៀត។ បើអ្នកកើតជំងឺគ្រុនឈាមជាលើកទី២ អ្នកនឹងប្រឈមការបាត់បង់ជីវិតខ្ពស់ ដោយសារតែស្ថានភាពជំងឺរបស់អ្នកជំងឺធ្ងន់ធ្ងរ បូករួមទាំងប្រព័ន្ធភាពស៊ាំចុះខ្សោយ (ប្រព័ន្ធការពាររាងកាយពីជំងឺ)។

ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយការខាំរបស់មូសខ្លាញីដែលផ្ទុកវីរុសគ្រុនឈាម។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ពិសេសក្មេងអាយុតិចជាង១០ឆ្នាំ។ មូលហេតុចម្បងបង្កជំងឺគ្រុនឈាមគឺ មូសខ្លាញីផ្ទុកវីរុសដាំង (វីរុសគ្រុនឈាម)។ 

វីរុសបង្កជំងឺគ្រុនឈាមមាន ៤ប្រភេទ ហេតុនេះមនុស្សគ្រប់រូបអាចនឹងកើតជំងឺគ្រុនឈាមចំនួន៤លើកក្នុងមួយជីវិត។ ជាក់ស្ដែង បើអ្នកឆ្លងវីរុសគ្រុនឈាមប្រភេទទី១ បន្ទាប់ពីអ្នកព្យាបាលជំងឺជាសះស្បើយ អ្នកអាចនឹងកើតជំងឺគ្រុនឈាម៣លើកទៀត (វីរុសប្រភេទី ២, ៣ និង ៤) ប្រសិនបើមូសខ្លាញីផ្ទុកវីរុសជំងឺគ្រុនឈាមខាំ។ 

ដូច្នេះដើម្បីបង្ការខ្លួនពីការកើតជំងឺគ្រុនឈាមជាលើកទី២ ទី៣ និងទី៤ សូមការពារខ្លួនពីការខាំរបស់មូសខ្លាញីផ្ទុកវីរុសគ្រុនឈាម ពិសេសក្នុងរដូវភ្លៀងនេះ ដោយ៖

១. កម្ចាត់ជំរកមូស 

– ចិញ្ចឹមត្រីក្រឹមស៊ីដង្កូវទឹក 

– ដុតសំបកក្រូចថ្លុងបណ្ដេញមូស 

– ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ 

– យកសំបកកំប៉ុង ឬដង ដែលដក់ទឹកទៅកប់ចោល ឬចាក់ទឹកចេញ (ត្រូវប្រាកដថា ជុំវិញគេហដ្ឋានពុំមានសំរាម ឬសំបកកំប៉ុងដក់ទឹក) 

– គ្របគំរបពាង ឬអាងទឹកឱ្យបានជិតល្អ 

២. ការពារខ្លួនពីមូសខាំ

– ស្លៀកពាក់ខោអាវវែងៗ 

– ប្រើថ្នាំបណ្ដេញមូស ឬធូបមូសយប់ឡើង ឬទីកន្លែងមានមូស ពិសេសបន្ទប់គេង 

– កុំបណ្ដោយខ្លួននៅទីកន្លែងងងឹត និងជាជំរកមូស

– គេងក្នុងមុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ 

– បិទទ្វារ និងបង្អួតឱ្យបានជិតល្អ ដើម្បីកុំឱ្យមូសចូល

– ចំពោះក្មេងៗដាច់ខាតកុំឱ្យពួកគេលេងនៅទីងងឹត ទីកន្លែងសម្បូរមូស និងស្លៀកសំលៀកបំពាក់វែងៗឱ្យពួកគេជានិច្ច 

គួរបញ្ជាក់ផងដែរថា ក្នុងករណីសង្ស័យថា នរណាម្នាក់កំពុងតែកើតជំងឺគ្រុនឈាមជាលើកទី២ ទី៣ ឬទី៤ សូមប្រញាប់រុះរាន់នាំពួកគេទៅមន្ទីរពេទ្យជាបន្ទាន់ ជៀសវាងស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ចំពោះរោគសញ្ញា ដែលគួរប្រុងប្រយ័ត្ន និងនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យគឺ កម្ដៅក្នុងខ្លួនឡើងខ្លាំង ឈឺចាប់ពេញខ្លួនប្រាណ អស់កម្លាំងល្ហិតល្ហៃ ឈឺក្បាល​ និងបំពង់ក ចេញកន្ទួលក្រហម(មូសខាំ)នៅត្រង់ប្រអប់ដៃ និងជើង។ ដោយឡែកកុមារវិញ គេសង្កេតឃើញថា រោគសញ្ញាមានទាំងក្អួតចង្អោរ និងច្រាលឈាមផងដែរ​។ មួយវិញទៀត រោគសញ្ញាធ្ងន់ធ្ងរនៃអ្នកជំងឺគ្រុនឈាមគ្រប់វ័យគឺ ហូរ​ឈាម​តាម​ស្បែក មាន​ចំនុច​ខ្មៅ​ជាំ​តូច​ៗ និងអាការអ្នកជំងឺចុះខ្សោយខ្លាំង។ 

ចំណាំ៖ ក្នុងរដូវភ្លៀងនេះ ពិសេសក្នុងអំឡុងពេលជំងឺគ្រុនឈាមផ្ទុះឡើង បើសិនជាអ្នកផ្ទាល់ ឬកូនៗរបស់អ្នក ឡើងកម្ដៅខ្លួនខ្លាំង គួរតែគិតដល់ជំងឺគ្រុនឈាមមុនគេ និងរកការប្រឹក្សាយោបល់ពីគ្រូពេទ្យជាបន្ទាន់៕ 

from: https://tnaot.com/km/m/detail/article/9219065