ប្រភពព័ត៌មានស៊ីនហួបានផ្សាយថា អ្នកជំងឺកូវីដ១៩នៅទូទាំងពិភពលោកដែលបាត់បង់ជីវិត បានកើនឡើងលើសពី ៣០០ ០០០ នាក់ហើយ ។
ប្រភពបានបញ្ជាក់ថា មជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE)នៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិកបានបញ្ជាក់ថា គិតមកត្រឹមវេលាម៉ោង១និង៣៨នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ទូទាំងពិភពលោកបានបាត់បង់ជីវិតកើនដល់ ៣០០ ០៧៤ នាក់ ។
ប្រភព CSSE បានបញ្ជាក់ទៀតថា ក្នុងដំណាលពេលជាមួយគ្នានេះដែរ អ្នកឆ្លងកូវីដ១៩ជុំវិញពិភពលោកបានកើនឡើង ៤ ៤០៥ ៦៨៨ នាក់ហើយ ។
ប្រភពបញ្ជាក់ថា សហរដ្ឋអាមេរិក មានករណីឆ្លង និងការស្លាប់ច្រើនបំផុត គឺមានអ្នកឆ្លងចំនួន ១ ៤០០ ៥០០នាក់ ក្នុងចំណោមនោះ ៨៥ ០៦៦ បាត់បង់ជីវិត ។
ប្រទេសផ្សេងទៀតដែលមានអ្នកស្លាប់ជាង ២ ម៉ឺននាក់ រួមមានអង់គ្លេស, អ៊ីតាលី, អេស្ប៉ាញ និងបារាំង។
ទិន្នន័យ CSSE បានបញ្ជាក់ទៀតថា ប្រទេសផ្សេងទៀតដែលមានករណីឆ្លងកូវីដ១៩ ជាង ២០០.០០០ នាក់នោះ រួមមានៈ រុស្ស៊ី, អង់គ្លេស, អេស្បាញ និងអ៊ីតាលី ៕ ប្រែសម្រួលដោយ៖ thach yat