Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ronaldo បង្ហើបពីចំណុចដែលរូបគេសរសើរ Messi មិនដាច់មាត់

Cristiano Ronaldo បានបង្ហើបថា រួបគេពិតជាមានការសរសើរដល់អាជីពរបស់ Lionel Messi ជាពិសេសគឺភាពជោគជ័យ ក៏ដូចជាទម្រង់លេងរបស់ប្រធានក្រុម Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។

Messi និង Ronaldo បានគ្រប់គ្រងពិភពបាល់ទាត់អស់ពេលជាងមួយ១០ឆ្នាំទៅហើយ ដោយពួកគេទាំងពីរបានឈ្នះពានរង្វាន់ផ្សេងៗទាំងក្នុងក្លឹប និងពានរង្វាន់ផ្ទាល់ខ្លួនផងដែរ។

ផ្ដល់បទសម្ភាសទៅកាន់ RMC Sport ខែ្សប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បាននិយាយថា៖

«ខ្ញុំពិតជាសរសើរដល់អាជីពរបស់គេ (Messi) ខ្លាំងមែនទែន។ គេបាននិយាយថា គេមានបញ្ហាតិចតួច ពេលដែលខ្ញុំចាកចេញពីលីគអេស្ប៉ាញ ព្រោះថាការប្រជែងជាមួយខ្ញុំ គឺរូបគេពិតជាមានការគោរព និងសរសើរ។ វាពិតជាការប្រជែងដែលគ្មានគូប្រៀបក្នុងពិភពបាល់ទាត់»៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9218952