រដ្ឋមន្ត្រីការពារជាតិវេណេហ្ស៊ុយអេឡាលោក Vladimir Padrino បានបញ្ជាក់ថា គម្រោងយោធាដែលមានការគាំទ្រពីបរទេសក្នុងការសម្លាប់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានបែកធ្លាយ។
រដ្ឋមន្ត្រីការពារជាតិ Vladimir Padrino បញ្ជាក់ថា កម្លាំងទាហាន ចាប់បានមនុស្ស៣៩នាក់ ដែលជាអតីតមន្ត្រីយោធានៅតំបន់ព្រំដែនជាប់ប្រទេសកូឡំប៊ី ជាប់ពាក់ព័ន្ធក្រុមទាហានស៊ីឈ្នួល ចូលក្នុងប្រទេសវេណេហ្ស៊ុយអេឡាដើម្បីសម្លាប់ប្រធានាធិបតី។
រដ្ឋមន្ត្រីការពារជាតិ វេណេហ្ស៊ុយអេឡាបញ្ជាក់ថា អតីតទាហាននិងមន្ត្រីទាហានចូលក្នុងប្រទេសដើម្បីធ្វើឃាតថ្នាក់ដឹកនាំក្នុងប្រទេសនេះ។ មកទល់ពេលនេះ វេណេហ្ស៊ុយអេឡាចាប់ខ្លួនបានមនុស្ស៩១នាក់ ពាក់ព័ន្ធគម្រោងខាងលើ។
លោក Vladimir Padrino បញ្ជាក់ថា គម្រោងយោធាគឺបានរៀបចំយ៉ាងល្អិតល្អន់ដោយទទួលបានជំនួយពិខាងក្រៅដើម្បីធ្វើឃាត ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ រដ្ឋាភិបាល វេណេហ្ស៊ុយអេឡា បាន ចោទប្រកាន់ អាមេរិក និងកូឡំប៊ីនៅពីក្រោយការប៉ុនប៉ង់ធ្វើឃាតខាងលើ ។ចំណែករដ្ឋាភិបាលអាមេរិកបានប្រកាស់ថាមិនពាក់ព័ន្ធ ហេតុការខាងលើឡើយ៕ ប្រែសម្រួលដោយ៖ MEO