Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីជួបប្រទះយន្ដហោះបរទេស ២៥ គ្រឿង

កាសែតផ្លូវការរបស់យោធា Krasnaya Zvezda បានផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានជួបប្រទះយន្ដហោះបរទេស ២៥ គ្រឿង ដែលបានចូលកៀកដែនអាកាសរុស្ស៊ីកាលពីសប្តាហ៍មុន ក្នុងសកម្មភាពចារកម្ម ។

ការចុះផ្សាយព័ត៌មានប្រចាំសប្តាហ៍ដោយកាសែតនេះ បានបញ្ជាក់ទៀតថា យន្ដហោះចម្បាំងរុស្ស៊ីបានហោះហើរពីរដង ដើម្បីទៅស្ទាក់យន្តហោះបរទេសទាំងនោះ ។ យន្ដហោះបរទេសត្រូវបានរារាំងពីការចូលដែនអាកាសរុស្ស៊ីដោយខុសច្បាប់ ។

ក្នុងរយៈពេលនោះដែរ រុស្ស៊ីក៏បានជួបប្រទះយន្តហោះគ្មានមនុស្សបើកចំនួន ៦ គ្រឿង ខណៈកំពុងធ្វើសកម្មភាពឈ្លបយកការណ៍នៅជិតព្រំដែនរុស្ស៊ី ។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ពន្ធមិត្តណាតូ ច្រើនតែបញ្ជូនយន្តហោះស៊ើបការណ៍ និងយន្តហោះគ្មានមនុស្សបើក មកធ្វើសកម្មភាពឈ្លបយកការណ៍ តាមបណ្តោយព្រំដែនប្រទេសរុស្ស៊ី តំបន់បាល់ទិក, តំបន់សមុទ្រខ្មៅគ្រីមៀ និង ក្រាសណូដា (Krasnodar) ។

កងកម្លាំងការពារដែនអាកាសរុស្ស៊ី តែងតែតាមដានជាប្រចាំទៅលើគោលដៅ និងតាមដានយន្តហោះរបស់សម្ពន្ធមិត្តណាតូរាប់រយគ្រឿង ដែលកំពុងប្រតិបត្តិការនៅជិតព្រំដែនរុស្ស៊ី ហើយម្តងម្កាល យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់រុស្ស៊ី បានហោះហើរទៅបណ្តេញយន្តហោះយោធាបរទេសឲ្យចាកចេញឆ្ងាយពីដែនអាកាសប្រទេសរុស្ស៊ីផងដែរ ។

ទីក្រុងម៉ូស្គូបានថ្កោលទោសម្តងហើយម្តងទៀតចំពោះការហោះហើរយន្តហោះគ្មានមនុស្សបើករបស់អាមេរិក និងណាតូ ក៏ដូចជាការធ្វើសមយុទ្ធយន្តហោះបំផ្ទុះគ្រាប់បែកនៅក្បែរព្រំដែនរបស់រុស្ស៊ីជាដើម ។ រុស្ស៊ីចាត់ទុកថា អាកប្បកិរិយាបែបនេះរបស់ពួកគេ បង្កឱ្យមានភាពតានតឹង ។ រហូតមកដល់ពេលនេះ ការថ្កោលទោស​របស់រុស្ស៊ី មិនត្រូវបានអើពើយកចិត្តទុកដាក់​ពីសំណាក់​ក្រុមយន្តហោះបរទេស​ទាំងនោះឡើយ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9218912