Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គង់ ចាន់​ស្រីមុំ និងស្វាមី ទិញ​រថយន្ត​ថ្មីសេរ៊ីទំនើប Toyota Granvia 2020 តម្លៃជាង១០ ម៉ឺនដុល្លារ

កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ត្រូវនឹងថ្ងៃសីលម្សិលមិញនេះ អ្នកនាង គង់ ចាន់​ស្រីមុំ និង​ស្វាមី បាន​ទិញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Toyota Granvia 2020 យ៉ាងថ្មីស្រឡាង ដែលមានតម្លៃជាង១០ ម៉ឺនដុល្លារ និងបានយកទៅវត្តឲ្យព្រះសង្ឃប្រោសព្រំផងដែរ។

អ្នកនាង​គង់ ចាន់ស្រីមុំ បាន​បង្ហោះ​សារ​នៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងអ៊ីនស្តាក្រាមដោយភ្ជាប់​ជាមួយរូបថត​រថយន្ត​​ថា «​ថ្ងៃនេះ​ថ្ងៃសីល ថ្ងៃ​ល្អ​នាំយក​ប្រុស​ម៉ៅ​មាឌធំ​ចូល​ផ្ទះ ​មិន​បង្អង់​យូរ​ស្រូត​យកមក​វត្ត​និមន្ត​លោក​បង ថុង​រី ស្រោច​ទឹក​សំណាងល្អ អរ​ព្រះ​គុណ​លោក​បង​?សំខាន់​មើល​ចែ ម៉ូ គេ​ផង​សប្បាយ​ជាង​ប៉ា​ប៉ា ម៉ា​មី ទៀត​កា​ទ្រី​ត​?»​។​អ្នកនាង​បន្តថា «​នេះ​ជា​កាដូ ​និង​ជា​សមិទ្ធផល​ដែល​យើង​ខំប្រឹង​ ?? គ្រប់យ៉ាង​សុទ្ធតែ​ចេញ​មកពី​ក្តី​ស្រមៃ ការ​ខំប្រឹង​ទាំងថ្ងៃទាំងយប់ គ្រប់យ៉ាង​ចេញមក​ពី​កម្លាំង​ញើស​ឈាម​គ្រួសារ​​យើង​ ការ​ផ្តល់​កម្លាំងចិត្ត និង​ការ​រួបរួម​គ្នា​របស់​គ្រួសារ​តូច​មួយ​នេះ អរគុណ​ឧបសគ្គ​គ្រប់យ៉ាង​ដែល​អោយ​ខ្ញុំ​មាន​ថ្ងៃនេះ និង​អរគុណ​គ្រប់គ្នា​ដែល​តែងតែ​ផ្តល់​ក្តី​ស្រលាញ់​ចំពោះ​គ្រួសារ​ខ្ញុំ ហើយ​សូម​ផ្ញើ​ក្តី​ស្រលាញ់​មួយ​នេះ​នៅក្នុង​ដួងចិត្ត​អ្នក​គ្រប់គ្នា​រហូត​ទៅ»។

គួរឲ្យដឹងផងដែរថា នេះមិនមែនជារថយន្តដែលមានតម្លៃថ្លៃដែលតារា​ស្រី​​រូបនេះ ទិញជាលើកទី១ នោះទេ ដែលរថយន្តសេរ៊ីទំនើបៗរបស់អ្នកម្ដាយវ័យក្មេងកូន ១ មានតម្លៃថ្លៃៗនិងច្រើនគ្រឿងថែមទៀតផង៕

from: https://tnaot.com/km/m/detail/article/9218879