Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុំទាន់អរ! អ្នកជំងឺដែលនៅសល់ម្នាក់ នៅតែផ្ទុកកូវីដ១៩ មិនដឹងថ្ងៃណាជាទេ

ភ្នំពេញ៖ បន្តគ្មានករណីឆ្លងកូវីដ១៩ ខណៈអ្នកជំងឺនៅសល់តែម្នាក់ប៉ុណ្ណោះ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០កាលពីម្សិលមិញនេះ។ នេះបើយោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១២១នាក់ ស្មើរនឹង ៩៩,១៨ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩។ ដោយក្នុងនោះ ជនជាតិចិនមាន ៣នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៤០នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរ ៥០នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលនៅសល់តែម្នាក់ទៀតប៉ុណ្ណោះ កំពុងដាក់ព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយកើនដល់ចំនួន ១២១នាក់ហើយ ខណៈអ្នកជំងឺនៅសល់ត្រឹមតែម្នាក់ទៀតប៉ុណ្ណោះ និងគ្មានករណីស្លាប់នោះឡើយ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9218838