នៅវេលាម៉ោង ១៤និង២០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះមានករណីប្តីតាមទាន់ប្រពន្ធកំពុងតែលួចផិតក្បត់មានសាហាយស្មន់ ខណៈកំពុងតែឱបថើបគ្នាយ៉ាងផ្អែមល្អែមនៅក្នុងបន្ទប់ជួលខាងក្រោយសាកលវិទ្យាល័យន័រតុន ស្ថិតតាមបណ្តោយផ្លូវកែវចិន្តា ភូមិទី៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្ត្រីដែលលួចមានប្រុសថ្មីមានឈ្មោះ ល.ន អាយុជាង ៣០ឆ្នាំ និងមានប្តីឈ្មោះ ដ.ន ភេទប្រុស អាយុជាង ៣០ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយទទួលបានបណ្តឹង សមត្ថកិច្ចមូលដ្ឋានបានចុះទៅនាំអ្នកទាំង០៣ ទៅកាន់អធិការដ្ឋានដើម្បីសួរនាំ ខណៈដែលបុរសជាប្តីមិនបានប្តឹងផ្តល់បន្តនោះទេ ដោយសុខចិត្តលែងលះគ្នា និងប្រគល់ប្រពន្ធទៅឱ្យប្រុសថ្មីជាអ្នកមើលថែទាំបន្ត៕ ដោយ ៖ សុង យូ