Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងក្តីចាប់រំលោភតាំងពីឆ្នាំ២០១៩ សមត្ថកិច្ចបំបែកក្តីបាននៅឆ្នាំ២០២០

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីចាប់រំលោភក្មេងស្រីអាយុ ១៣ឆ្នាំ កំព្រាឪពុក-ម្តាយ ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីធ្វើការផ្តន្ទាទេសទៅតាមផ្លូវច្បាប់ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

ជនសង្ស័យខាងលើមានឈ្មោះ សំ ម៉ៅ ភេទប្រុស អាយុ ៥៤ឆ្នាំ ត្រូវកម្លាំងជំនាញតាមចាប់ខ្លួនបាននៅចំណុចសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាក្មេងស្រីអាយុ ១៣ឆ្នាំ ឪពុកស្លាប់ចោល និងម្តាយបោះបង់ចោល ដែលបច្ចុប្បន្នរស់នៅជាមួយជីដូនចាស់។

គួរបញ្ជាក់បន្ថែមផងដែរថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីរងគ្រោះកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9218345