Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Klopp និយាយដូចម្ដេចខ្លះ ពេលគេសួររឿង Messi និង Ronaldo អ្នកណាខ្លាំងជាង?

Jurgen Klopp បានបញ្ចេញនូវយោបល់របស់លោកជុំវិញប្រធានបទដ៏ក្ដៅគគុកក្នុងពេលបច្ចុប្បន្ននេះ ថាតើកីឡាករណាជាកីឡាករល្អជាងគេលើលោករវាង Cristiano Ronaldo និង Lionel Messi។

Messi និង Ronaldo បានគ្រប់គ្រងពិភពបាល់ទាត់អស់ពេលជាងមួយ១០ឆ្នាំទៅហើយ ដោយពួកគេទាំងពីរបានឈ្នះពានរង្វាន់ផ្សេងៗទាំងក្នុងក្លឹប និងពានរង្វាន់ផ្ទាល់ខ្លួនផងដែរ។

និយាយក្នុងប៉ុស្ដិ៍ YouTube របស់អាល្លឺម៉ង់ដែលមានឈ្មោះថា freekickerz គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool បាននិយាយថា៖

«សម្រាប់ខ្ញុំគឺ Messi, ប៉ុន្ដែខ្ញុំនៅតែសរសើរមិនដាច់ពីមាត់ខ្ញុំឡើយចំពោះ Ronaldo»។

«ពួកយើងលេងទល់នឹងពួកគេទាំងពីរ ហើយវាពិតជាពិបាកក្នុងការបិទពួកគេណាស់។ ប៉ុន្ដែ Messi មានរាងកាយតូច ដែលធើ្វឲ្យគេមានដុងលេងបាល់ខ្លាំងតាំងពីកំណើតតែម្ដង»។

«បើអ្នកអាចច្នៃខ្លួឯងបានឲ្យទៅជាកីឡាករល្អឥតខ្ចោះនោះ, ដំបូងគឺកំពស់របស់ Ronaldo, គេអាចលោតបានខ្ពស់ណាស់, និងលឿនផងដែរ»។

«សម្រាប់មាឌតូច Messi អាចធើ្វរឿងមិនអាចធើ្វទៅបាន ឲ្យក្លាយទៅជារឿងធម្មតា។ ខ្ញុំអាចនឹងចូលចិត្ដគេច្រើនជាងបុគ្គលដ៏ទៃនៅលើទីលាន, ប៉ុន្ដែ Cristiano ក៏ជាកីឡាករដ៏អស្ចារ្យដែរ» Klopp និយាយ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9218156