Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងរ៉ាវ ៖ ការដាក់បណ្តាសាររបស់គ្រួសារត្រកូល ” Lincolns “

នេះគឺជារឿងរ៉ាវដំណាលអំពីគ្រួសារត្រកូល ” Lincolns ” ដែលរឿងរ៉ាវមួយនេះពេញពោរទៅដោយ​ សេចក្តីរន្ធត់ បណ្តាសារ ឃាតកម្ម នឹងការស្លាប់យ៉ាងអាថ៌កំបាំង។ វាស្តាប់មេីលទៅដូចជារឿងប្រឌិតដ៏មិនគួរឲជឿរមួយ តែវាពិតជាបានកេីតឡេីងមែនជាង ១០០ឆ្នាំមុន នៅក្នុងភាគខាងលិចរដ្ធ Virginia​ សហរដ្ធអាមេរិច ។

នៅក្នុងឆ្នាំ១៨៩០ មានគ្រួសារដែលមានមុខមាត់រូបរាងចម្លែក ទេីបតែបានផ្លាស់ចូលមករស់នៅក្មុងទីក្រុងតូចមួយនៃភាគពាយព្យ ក្នុងរដ្ធ Virginia​​ ។ ហេីយគ្រួសារមួយនោះបានហៅខ្លួនពួកគេថា ” The Lincolns ” ។ 

សមាជិកគ្រួសារទាំងអស់មានដូចជា ឪពុក ម្តាយ កូនស្រី នឹងកូនប្រុសពីរនាក់ គឺពួកគេសុទ្ធតែមានរូបរាងអាក្រក់ ជាមួយនឹងស្បែកស្លេកស្លាំងពណ៌បែតង មានភ្នែកធំឡេីងប៉ោង នឹងមានក្បាលពក ។ មនុស្សគ្រប់គ្នានៅក្នុងក្រុងដែលបានឃេីញពួកគេសុទ្ធតែគិតថាពួកគេទាំងនោះមានមុខមាត់ដូចសត្វគីង្គក់ ។

គ្រួសារមួយនេះគឺមិនចេះនិយាយមាត់ករាប់រកអ្នកណា នឹងមិនមានភាពរួសរាយចំពោះមនុស្សដ៏ទៃទៀត ដែលរស់នៅក្នុងក្រុងជាមួយគ្នាប៉ុន្មាននោះទេ ពួកគេគឺមិនខ្ចីរវីរវល់ក្នុងការរាប់អានមនុស្សតែម្តង គឺពួកគេចូលចិត្តរស់នៅតែឯងៗពីមនុស្សឯទៀត ។ នៅពេលថ្ងៃ ពួកគេនៅក្នុងផ្ទះមិនចេញទៅណាឡេីយ តែនៅពេលយប់វិញ ពួកគេនឹងចេញមកខាងក្រៅដេីរក្រវែលៗជុំវិញក្រុងទាំងកណ្តាលយប់ ធ្វេីឲអ្នកនៅក្នុងក្រុងខ្លាចគ្រប់គ្នា ។

នៅក្នុងឆ្នាំ១៩០០ កូនប្រុសម្នាក់របស់គ្រួសារ Lincoln​ បានលួចទៅធ្វេីបាបកូនស្រីរបស់គ្រួសារអ្នកមានមុខមាត់ម្នាក់នៅក្នុងក្រុង ជ្រុលដៃខ្លាំងក៏បណ្តាលឲក្មេងស្រីនោះស្លាប់តែម្តងទៅ ។ មនុស្សម្នាលនៅក្នុងក្រុងបន្ទាប់ពីបានដឹងពីរឿងនេះក៏បាននាំគ្នាខឹងសំបាលជាខ្លាំង ដោយមិនបានចាំឲខាងច្បាប់មកចាត់ចែងមុន ពួកគេក៏បាននាំគ្នាសំរេចចាត់ការដាក់ទោសកូនប្រុសត្រកូល Lincoln នោះដោយផ្ទាល់ដៃរបស់ពួកគេ ។ ពួកគេក៏បានចាប់អូសក្មេងប្រុសនោះទៅទីវាលស្ងាត់មួយ រួចហេីយពួកគេក៏បានធ្វេីការប្រហារជីវិតក្មេងប្រុសនោះ ដោយការចងកនៅលេីដេីឈេីខ្ពស់មួយ រហូតដល់ក្មេងប្រុសនោះដាច់ខ្យល់ស្លាប់ទៅ ។

នៅក្នុងពិធីបុណ្យសពរបស់ក្មេងស្រីដែលបានស្លាប់នោះ គ្រួសារ Lincoln​ ក៏បានមកចូលរួមពីធីទាំងកំហឹង ។ បុរសជាឪពុកបានយកង្កូវមកជះលេីឪពុកម្តាយសពរបស់ក្មេងស្រីនោះ រួចហេីយនិយាយទាំងក្តីឈឺចាប់លាយឡំនឹងកំហឹងទៅកាន់ក្រុមគ្រួសារនោះថា ៖

” យេីងនឹងធ្វេីឲពួកឯងគ្រប់គ្នាវិនាស​! ” 

មិនយូរប៉ុន្មានក្រោយមក ឪពុកម្តាយរបស់ក្មេងស្រីនោះ ត្រូវបានស្លាប់នៅក្រោមហេតុផលដ៏អាថ៌កំបាំងមួយ ។ រូបរាងសាកសពរបស់ពួកគេ គឺមានសភាពរញ៉េរញ៉ៃមេីលមិនយល់ ហេីយនៅលេីខ្លួនរបស់ពួកគេមានជាតិរំអិលៗជាប់នៅលេីស្បែក ។ 

គ្មានអ្នកណាម្នាក់ដឹងឡេីយថា មានរឿងអ្វីបានកេីតឡេីងមកលេីពួកគេ ប៉ុន្តែគ្រប់គ្នាបានមានការសង្ស័យថាគ្រួសារ Lincoln មានជាប់ទាក់ទងនឹងរឿងនេះ ។

បន្ទាប់ពីនោះ មានមនុស្សបានប្រាប់ថា ពួកគេបានឃេីញកូនប្រុសរបស់គ្រួសារ​​ Lincoln ដែលបានស្លាប់នោះដេីរនៅក្នុងក្រុង ។ នៅពេលយប់ មនុស្សជាច្រេីនក៏បានមានឃេីញព្រលឹងរបស់គេនៅឈរតាមផ្លូវ រឺក៏ឃេីញជាស្រមោលសាកសពដែលត្រូវគេចងកយោលទៅយោលមកនៅលេីដេីមឈេី ។ មនុស្សណាដែលបានឃេីញព្រលឹងរបស់គេគឺសុទ្ធតែក្លាយទៅជាវិកលចរិតបន្ទាប់ពីនោះ ។ វាមានពាក្យអាចាមរ៉ាមថា កូនប្រុសគ្រួសារ Lincoln​ គឺនៅរស់រានមានជីវិត មិនបានស្លាប់នោះទេ ។

មានមនុស្សមួយក្រុមបានទៅវាលកប់សាកសពនាយប់មួយ ពួកគេបានចាប់អារម្មណ៍ថាមានស្នាមម្រាមជេីងចេញមកពីផ្នូលរបស់កូនប្រុសគ្រួសារ Lincoln​ ។ នៅពេលដែលពួកគេជីកផ្នូលគាល់មេីល ស្រាប់តែពួកគេភ្ងាល់ផ្អេីលជាខ្លាំង ព្រោះមិនមានបានឃេីញសាកសពរបស់ក្មេងប្រុសនោះនៅក្នុងឈូសនោះឡេីយ ។

នៅថ្ងៃបន្ទាប់ សមាជិកគ្រួសារទាំងអស់របស់ត្រកូល Lincoln បានធ្វេីការចាកចេញពីក្នុងក្រុង ។ គ្មានអ្នកណាគេដឹងឡេីយថា ពួកគេទាំងនោះចាកចេញទៅនៅកន្លែងណាទេ ។

ប្រមាណជាងពីរ បីឆ្នាំក្រោយមក នៅក្នុងតំបន់នោះបានជួបនូវគ្រោះមហន្តរាយដោយខ្យល់ព្យុះយ៉ាងកំណាច​មួយ ។

វាហាក់បីដូចជានៅក្នុងក្រុងនោះទាំងមូលត្រូវបានជាប់បណ្តាសាររបស់គ្រួសារ Lincoln ។

<<< បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង ។​ >>>

បកប្រែដោយ ៖ poopenny

សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9217951