Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងរ៉ាវរន្ធត់ដ៏ល្បីល្បាញរបស់ព្រលឹងខ្មោចជប៉ុននាង kuchisake onna

Kuchisake onna រឺក៏ត្រូវបានគេហៅថា (ខ្មោចវះមាត់) គឺជារឿងរ៉ាវដែលត្រូវបានមនុស្សជាច្រេីននិយាយតៗគ្នានៅក្នុងប្រទេសជប៉ុន អំពីនារីម្នាក់ដែលមានកាន់កន្ត្រៃធំមួយនៅនឹងដៃ ដេីម្បីទុកសម្លាប់មនុស្សដែលបានជួបនាងដោយចៃដន្យនៅតាមផ្លូវ ហេីយមនុស្សភាគច្រេីនដែលនាងសម្លាប់នោះតែងតែជាកូនក្មេងតូចៗ ។

យោលទៅតាមពាក្យសម្តីរបស់មនុស្ស​ ដែលធ្លាប់មានបទពិសោធន៍បានជួបដោយផ្ទាល់ ពួកគេបានធ្វេីការពណ៌នាពីនារីម្នាក់នោះថា នាងមានស្នាមវះរបួសដ៏វែងមួយ នៅត្រង់ចង្អេរមាត់ ដែលស្នាមនោះត្រូវបានវះពីមាត់ទៅដល់គុំត្រចៀកទាំងសងខាង​ ។

ភាគច្រេីននាងចូលចិត្តបង្ហាញខ្លួននៅតាមផ្លូវដេីរសាធារណៈ នាងមានពាក់ម៉ាស់ពេទ្យពណ៌សមួយនៅនឹងមាត់សំរាប់បិទបាំងនូវស្នាមរបួសរបស់នាង ។

បេីសិនជាអ្នកចៃដន្យបានទៅដេីរជ្រួសផ្លូវជាមួយនឹងនាងនោះ នាងប្រាកដជាមកបញ្ឈប់ដំណេីររបស់អ្នក រួចនាងនឹងចោទសួរជាសំនួរមួយទៅអ្នក បេីសិនជាអ្នកឆ្លេីយនូវចម្លេីយខុសនោះ វាប្រាកដជាមានរឿងអ្វីមួយអាក្រក់នឹងកេីតឡេីងមកលេីអ្នកជាមិនខានទេ ។

ឥលូវសាកស្រម៉ៃមេីលពីហេតុការណ៍នោះទាំងអស់គ្នា

អ្នកកំពុងតែធ្វេីដំណេីរពីសាលារៀន ត្រលប់មកផ្ទះវិញ ហេីយអ្នកក៏បានដេីរមកដល់នៅលេីផ្លូវស្ងាត់មួយ

ភ្លាមៗនោះ ស្រាប់តែអ្នកបានលឺសំលេងចម្លែកមួយឡេីងមកនៅលេីម្តុំផ្លូវដេីររបស់អ្នក អ្នកក៏ងាកទៅរកប្រភពសម្លេងនោះ តែមិនមានឃេីញអ្វី អ្នកក៏បែរត្រលប់មកវិញ ស្រាប់តែ ទៅបានឃេីញនារីដ៏ស្រល់ស្អាតម្នាក់ឈរនៅត្រង់ផ្លូវដេីររបស់អ្នក នារីម្នាក់នោះមានសក់វែងពណ៌ខ្មៅ ស្ថិត​នៅ​ក្នុង​សំលៀកបំពាក់អាវរងារវែងមួយពីខាងក្រៅ មានពាក់ម៉ាស់ពេទ្យធំពណ៌សដែលបិទបាំងពាក់កណ្តាលនៃផ្ទៃមុខរបស់នាង ។

នាងក៏បានដេីរទៅបាំងផ្លូវដេីររបស់អ្នក រារាំងអ្នកមិនឲអ្នកឈានជេីងគេចទៅណា

” តេីខ្ញុំស្អាតដែលរឺទេ ? ” នាងក៏បានបង្ហេីបសំលេងសួរទៅកាន់អ្នក

មុននឹងអ្នកបានឆ្លេីយនឹងសំនួរនោះ នាងបានទាញយកម៉ាស់លេីមុខរបស់នាងចេញ រួចបង្ហាញអ្នកពីស្នាមនៅលេីចង្អេរមាត់របស់នាង ដែលស្នាមនោះត្រូវបានគេវះវែងរហូតទៅដល់គប់ត្រចៀកទាំងសងខាង ធ្វេីឲអ្នកបានឃេីញនូវអញ្ចាញធ្មេញរបស់នាងបានយ៉ាងច្បាស់ក្រលែត ហេីយនាងក៏លាតអណ្តាតរបស់នាងក្រលាស់ទៅក្រលាស់មក

” បែបនេះយ៉ាងម៉េចដែរ ខ្ញុំស្អាតដែរទេ ? ” នាងគំហរមករកអ្នក

បេីសិនជាអ្នកឆ្លេីយថា នាងមិនស្អាតនោះ នាងនឹងដកយកកន្ត្រៃធំមួយចេញមក រួចនាងនឹងស្ទុះមកសម្លាប់អ្នកភ្លាមៗដោយការកាត់ក្បាលរបស់អ្នកនឹងកន្ត្រៃធំនោះ

តែបេីសិនជាអ្នកឆ្លេីយថា នាងស្អាតនោះ នាងនឹងដកយកកន្ត្រៃចេញមកដូចគ្នា តែមិនបានដកមកយកទៅសម្លាប់អ្នកទេ ផ្ទុយទៅវិញនាងនឹងដកយកកន្ត្រៃនោះមក ដេីម្បីយកទៅវះមាត់របស់អ្នកឲមានសភាពដូចជាមាត់របស់នាង

ហេីយបេីសិនជាអ្នកជ្រេីសចង់រត់នោះ នាងនឹងតាមមកសម្លាប់អ្នកដោយ ការពុះខ្លួនរបស់អ្នកឲដាច់ជាពីរចេញពីគ្នា

មានផ្លូវតែមួយគត់ដែលអាចជួយជីវិតអ្នកឲរួចចេញពី Kuchisake onna បានគឺអ្នកមិនត្រូវឆ្លេីយនូវចំលេីយតបទៅនាងវិញនៅក្នុងលក្ខណៈច្បាស់លាស់នោះទេ 

បេីសិនជាអ្នកឆ្លេីយប្រាប់នាងថា នាងមិនស្អាតហេីយក៏មិនអាក្រក់ពេកនោះ នាងនឹងឈរនៅភាំងចំពោះចម្លេីយរបស់អ្នកដែលបានឆ្លេីយនោះ

ហេីយអ្នកគួរតែយកពេលនោះរត់​គេច​ខ្លួនតែម្តងទៅ ។

វាមានប្រវត្តិរឿងរ៉ាវជាច្រេីន ដែលទាក់ទងទៅនឹងស្នាមវះនៅលេីមាត់របស់ Kuchisake onna 

អ្នកខ្លះនិយាយថា ហេតុផលនោះគឺមកពីនាងឆ្លងកាត់ការ​កែ​សម្រស់ហេីយខុសបច្ចេកទេស ទេីបបណ្តាលឲនាងមានស្នាមនៅលេីមាត់ដូច្នេះ ។

អ្នកខ្លះក៏និយាយថា នាងជាអ្នកជំងឺវិកលចរិតដែលបាន​រត់​គេចចេញ​ពី​ក្នុង​មន្ទីរពេទ្យរោគចិត្ត ដោយសារតែជំងឺផ្លូវចិត្តទេីបនាងយកកន្ត្រៃកាត់មាត់របស់នាងដូច្នោះទៅ​ ។

បេីយោងទៅតាមរឿងមួយដែលមនុស្សតែងយកមកនិយាយតៗគ្នាថា កាលពី​យូរ​លង់ណាស់មកហេីយ មាននារីដ៏ស្រល់ស្អាតម្នាក់ ហេីយប្តីរបស់នារីនោះគឺជាមនុស្សចូលចិត្តប្រច័ណ្ឌ​ច្រើន ថ្ងៃមួយប្តីរបស់នាងក៏បានគិតថា នាងដែលជានារីនោះបានផិតក្បត់នឹងប្រុសថ្មី ទេីបដោយសារតែកំហឹង បុរសជាប្តីនោះក៏បានដកដាវឡេីង រួចក៏យកវះមាត់របស់នាងឲរយៈដាច់ដល់គប់ត្រចៀក

រួចបុរសជាប្តីនោះក៏បានស្រែកចំអក​ឡកឡឺយ​ទៅ​នារី​ដែល​ជា​ប្រពន្ធនោះថា

” ចាំមេីលថាមានអ្នកណាទៀតសរសេីរស្រីមុខអាក្រក់ដូចជានាងទៀត “

រឿងរ៉ាវរបស់ ខ្មោចវះមាត់ ត្រូវបានលេចឡេីងជាពាក្យអាចាមរ៉ាមនារដូវក្តៅក្នុងឆ្នាំ 1979 ហេីយមនុស្សជាច្រេីនបានធ្វេីការរាយការណ៍ចំពោះករណីបានឃេីញ ខ្មោចស្រីវះមាត់ ហេីយរឿងនេះក៏ត្រូវបានរីកសាយពាសពេញប្រទេសជប៉ុន

រឿងរ៉ាវនេះត្រូវបានឆេះឡេីងដូចជាភ្លេីង បានចោទជាបញ្ហដ៏គួរឲបារម្ភចំពោះសុវត្តិភាពរបស់ប្រជាជននៅក្នុងប្រទេសជប៉ុន ជាពិសេសគឺកុមារតូចៗ

កំលាំងរបស់ប៉ូលីសក៏បានបន្ថែមវេនយាមនៅគ្រប់ច្រកផ្លូវ នឹងបានចេញជាសំណូមពរទៅដល់គ្រូបង្រៀនទាំងអស់ឲធ្វេីដំណេីរជាក្រុមជាមួយនឹងពួកសិស្សនៅពេលដែលចាកចេញពីរៀន ដេីម្បីពង្រឹងសុវត្តិភាពដល់ពួកគេ ។

បកប្រែដោយ ៖ poopenny

@សង្គមពណ៌ខ្មៅ

from: https://tnaot.com/km/m/detail/article/9217865