ក្រុមតារាចម្រៀងស្រី Cosmic Girls បង្ហាញពីពេលវេលាក្នុងការវិលត្រលប់មកវិញសម្រាប់អាល់ប៊ុមខ្នាតតូចរបស់ក្រុមពួកគេ ដែលមានចំណងជើងថា “Neverland” ។
ក្នុងរូបភាពថតជាក្រុមមួយសន្លឹកសម្រាប់អាល់ប៊ុមតូចរបស់ក្រុមពួកគេ បានបង្ហាញពីសម្លៀកបំពាក់ក្នុងរដូវផ្ការីក ដែលមានភាពទាក់ទាញយ៉ាងខ្លាំង ហើយអាល់ប៊ុមខ្នាតតូចនេះនឹងចេញផ្សាយជាផ្លូវការ នៅថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ ។
នេះជាការវិលត្រឡប់លើកដំបូងរបស់ក្រុមចម្រៀងស្រីមួយក្រុមនេះ ក្នុងរយៈពេលប្រមាណជា ៧ខែ បន្ទាប់ពីក្រុមរបស់ពួកគេបានចេញបទ “As You Wish” កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop