Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រកាសរកជើងខ្លាំងដោះកំពូលប្រស្នាទាំង ៣ នេះ! (ហាមមើលចម្លើយមុននៅខាងក្រោម)

ប្រស្នាទាំងនេះសុទ្ធសឹងជាប្រស្នាលំដាប់កំពូលដែលកម្រមានអ្នកបកស្រាយចេញណាស់ ហើយបើចេញក៏ត្រូវការពេលគិតយូរដែរ។

១. នៅឆ្នាំ ១៩៩០ ក្មេងប្រុសម្នាក់មានអាយុ ១៥ ឆ្នាំ។ តែនៅឆ្នាំ ១៩៩៥ គេមានអាយុតែ ១០ ឆ្នាំប៉ុណ្ណោះ!​ តើតួរលេខនេះអាចកើតឡើងរបៀបណា?

២. បុរសចំណាស់ម្នាក់កំពុងបើកបររថយន្ដយ៉ាងលឿនលើផ្លូវដ៏ស្ងាត់មួយ ដែលគ្មានពន្លឺព្រះច័ន្ទ គ្មានបើកភ្លើងហ្វាឬចង្កៀងរថយន្ដ ហើយតាមផ្លូវក៏គ្មានអំពូលអគ្គិសនី ឬផ្ទះអ្នកជិតខាងបើកភ្លើងទៀត។ តែពេលគាត់ជិះជិតដល់ក្មេងស្រីម្នាក់កំពុងឆ្លងផ្លូវ ហេតុអ្វីគាត់អាចមើលឃើញនិងជាន់ហ្វ្រាំងទាន់?

៣. ម្ដាយសុខមានកូន ៤នាក់។ កូនទី ១ ឈ្មោះមករា កូនទី ២ ឈ្មោះ កុម្ភៈ កូនទី ៣ ឈ្មោះមីនា ។ តើកូនទី ៤ ឈ្មោះអ្វី?

យ៉ាងម៉េចដែរប្រិយមិត្ត? សូមចំណាយពេល ៥ នាទីគិតបន្តិចទៅមើល តើអាចទៅរួចទេ? 

បើមិនរួចទេតោះមកឆែកចម្លើយទាំងអស់គ្នា៖

១. នោះក៏ដោយសារ ក្មេងប្រុសនោះកើតនៅឆ្នាំ ២០០៥ មុនគ្រឹស្ដសករាជ ។ ហេតុនេះយើងត្រូវរាប់ថយក្រោយទៅ ដល់ឆ្នាំ ១៩៩៥ មុនគ្រឹស្ដសករាជក្មេងនោះអាយុ ១០ ឆ្នាំ។ លុះដល់ឆ្នាំ ១៩៩០ មុនគ្រឹស្ដសករាជក្មេងនោះត្រូវមានអាយុ ១៥ ឆ្នាំ។

២. ដោយសារបុរសនោះបើកឡានពេលថ្ងៃ។

៣. កូនទី ៤ នោះគឺឈ្មោះ សុខ នោះឯង។

from: https://tnaot.com/km/m/detail/article/9217785