ពិធីការិនីសំដីចាក់ទឹកមិនលិចកញ្ញា ជីមមី ពោរពេញដោយរូបសម្រស់ស្រស់សោភា និងសមត្ថភាពខ្ពស់ អ្វីដែលកាន់តែពិសេសនោះនាងកាន់តែមានហាងឆេងនៅលើវិថីសិល្បៈគួរឲ្យកត់សម្គាល់។
បើនិយាយពីការតុបតែងខ្លួនរបស់ ជីមមី វិញគឺពិតជាឡូយ និងស្រស់ស្អាតខ្លាំងណាស់គឺមិនចាញ់តារាបរទេសឡើយ។ ថ្មីៗនេះនាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបើកភ្នែកធំៗសំឡឹងមើលមិនដាក់ភ្នែក និងពេញចិត្តចំពោះស្ទាយ៍តែងខ្លួនដ៏ប្លែករបស់នាងខ្លាំង ដែលបានពាក់ឈុតបញ្ចេញក្បាលពោះដ៏ស្រឡូន និងការផាត់មុខបែកកាចតែមានមន្តស្នេហ៍ ព្រោះស្អាតខ្លាំង និងមើលសឹងតែមិនស្គាល់ថាជារូបនាង។
ជាមួយនឹងការតុបតែងខ្លួនបែបនេះ អ្នកគាំទ្រជាច្រើនពិតជាមើលមិនដាក់ភ្នែកនោះទេ ព្រោះថាសម្រស់របស់នាងកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលដែលតែងខ្លួនបែបនេះ៕
អត្ថបទដោយ៖ លក្ខិណា