នៅទីបំផុត កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្ស Likud របស់លោក នាយករដ្ឋមន្ត្រីណេតាន់យ៉ាហូ និង គណបក្ស ខៀវ ស របស់លោក Benny Gantz ។ តាមកិច្ចព្រមព្រៀង គណបក្ស ទាំងពីរនឹងបែងចែកអំណាចគ្នា ដើម្បីដឹកនាំរដ្ឋាភិបាល។
តាមគម្រោងរដ្ឋាភិបាលថ្មីនឹងចូលកាន់តំណែងនៅយប់ថ្ងៃទី១៤ខែឧសភានេះ ក្រោយរយៈពេល១៨ខែជាប់គាំ និងបោះឆ្នោតដល់ទៅ៣លើក មិនមានអ្នកចាញឈ្នះ។ នៅក្នុងកិច្ចព្រមព្រៀង គណបក្សទាំងពីរនឹងចែកពេលវេលាគ្នាកាន់អំណាច ក្នុងនោះ រយៈពេល១៨ខែដំបូង លោកណេតាន់យ៉ាងហូ កាន់តំណែងជានាយករដ្ឋមន្ត្រី ចំណែក លោក Benny Gantz កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ។ ក្រោយមក លោក Benny Gantz នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ចំណែកលោកណេតាន់យ៉ាហូកាន់តំណែងរដ្ឋមន្ត្រីការពារជាតិវិញ។
នៅរយៈពេល ៦ខែដំបូង រដ្ឋាភិបាលអ៊ីស្រាអែលមានរដ្ឋមន្ត្រី៣២រូប ចែកជាពីរស្មើគ្នា ហើយ៦ខែក្រោយមក និងរដ្ឋមន្ត្រីនឹងត្រូវបង្កើនបន្ថែម ៤រូបទៀតឡើងដល់៣៦រូប។ ការបង្កើនរដ្ឋមន្ត្រីដល់ទៅ៣៦រូប ធ្វើឲ្យអ៊ីស្រាអែលមានរដ្ឋមន្ត្រីច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។
តាមគម្រោង នៅវេលាម៉ោង១៨ ថ្ងៃទី១៤ខែឧសភា សភាអ៊ីស្រាអែល នឹងបើកកិច្ចប្រជុំnពិសេស លើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាថ្មីជំនួសលោក Benny Gantz ដែលបានលាលែងចេញពីតំណែង។ ក្រោយមកសភានឹងផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលថ្មី ហើយបណ្តារដ្ឋមន្ត្រីនឹងស្បថចូលកាន់តំណែង៕ ប្រែសម្រួលដោយ៖ MEO