Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាណិតណាស់! អ្នកជំងឺ កូវីដ១៩ ទូទាំងពិភពលោក ស្លាប់ កើន ២៩៨ ៣២២ នាក់

តាមការចេញផ្សាយរបស់ប្រភពព័ត៌មាន worldometers នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ អះអាងថា ស្ថានភាព​អ្នកឆ្លងកូវីដ​១៩នៅលើពិភពលោក​បានកើនឡើង​ចំនួន ៤ ៤៤២ ៤៦៦ នាក់ ។ 

ប្រភពបានបន្តថា ក្នុងចំណោមអ្នកផ្ទុកវីរុស​ទាំងនោះ មាន ២៩៨ ៣២២ នាក់ បានបាត់បង់ជីវិត ។ ប៉ុន្តែអ្នកជំងឺ ១ ៦៦៨ ២៥១ នាក់​បានជាសះស្បើយវិញផងដែរ ។ 

ក្នុងចំណោមដែនដី និងប្រទេសសរុប​២២៩ ទូទាំងពិភពលោក ដែលវីរុស​កូវីដ​១៩ កំពុងឆ្លងរាតត្បាត, សហរដ្ឋអាមេរិក​ជាប្រទេសរងគ្រោះខ្លាំងជាងគេបំផុត ។ អាមេរិក​មានអ្នកឆ្លង​កូវីដ​១៩ សរុប ១ ៤៣០ ៣៤៨ នាក់ ក្នុងនោះ​បាត់បង់ជីវិត ៨៥ ១៩៧ នាក់ និង ៣១០ ២៥៩ នាក់បានជាសះស្បើយ ។ 

អេស្ប៉ាញ​ជាប្រទេស​រងគ្រោះទី២ មានអ្នកឆ្លងកូវីដ​១៩ សរុប ២៧១ ០៩៥ នាក់ ក្នុងនោះ​បាត់បង់ជីវិត ២៧ ១០៤ នាក់ និង ១៨៣ ២២៧ នាក់​ជាសះស្បើយ ។ រុស្ស៊ី​រងគ្រោះធ្ងន់ជាងគេផងដែរ មានអ្នកឆ្លងសរុប ២៥២ ២៤៥នាក់ ក្នុងនោះបាត់បង់ជីវិត ២ ៣០៥ នាក់ និង៥៣ ៥៣០ នាក់បានជាសះស្បើយ ។ 

គួរបញ្ជាក់ថា ជំងឺកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ​១៩ (COVID-19)​ បានផ្ទុះឡើងដំបូង​នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន កាលពីក្នុងខែធ្នូ ឆ្នាំ២០១៩ ។ មកទល់ពេលបច្ចុប្បន្ននេះ មិនទាន់មានស្ថាប័នសុខាភិបាលណាមួយ ក្នុងនោះរួមទាំងអង្គការសុខភាពពិភពលោក​ (WHO)​ផងដែរ​ រកឃើញថ្នាំព្យាបាលជាក់លាក់ ឬវាក់សាំង​បង្ការ​នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9217312