កញ្ញា IU បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០លានវ៉ុន ដល់ទីក្រុង Gwacheon ដើម្បីជួយដល់គ្រួសារដែលមានប្រាក់ចំណូលទាបក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ ។
នៅថ្ងៃទី១៤ ខែឧសភានេះ អាជ្ញាធរក្រុង Gwacheon បានបង្ហើបឱ្យដឹងថា កញ្ញា IU បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០លានវ៉ុន (៨១៤៦,២៥ដុល្លារ) កាលពីដើមខែឧសភានេះ ដើម្បីជួយដល់គ្រួសារដែលមានប្រាក់ចំណូលទាបដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងមានការរាតត្បាត។
នេះគឺជាការបរិច្ចាគលើកទី៣ ដែលកញ្ញា IU បានធ្វើជួយដល់ប្រជាជនកូរ៉េ។ កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ កញ្ញាត្រូវបានគេរាយការណ៍ថា កញ្ញាក៏បានបរិច្ចាគថវិកាចំនួន ១០លានវ៉ុន ទៅមូលនិធិកុមារប្រចាំប្រទេសកូរ៉េ សម្រាប់ទិវាកុមារផងដែរ ។
គួរបញ្ជាក់ថា ថ្មីៗនេះកញ្ញា IU និងលោក SUGA សមាជិកក្រុម BTS បានចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា “Eight” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop