Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្យល់ព្យុះកម្លាំងខ្លាំងបក់បោក​ភាគខាងកើតហ្វីលីពីន

ខ្យល់ព្យុះកម្លាំង​ខ្លាំងមួយ នៅថ្ងៃទី១៤ ខែឧសភា បានបក់បក​ចូលភាគខាងកើត​របស់ប្រទេសហ្វីលីពិន ។ ភ្នាក់ងារអាកាសធាតុជាតិ​របស់ហ្វីលីពីន​បានបញ្ជាក់ថា នេះជាខ្យល់ព្យុះដំបូងគេ វាយប្រហារក្នុងឆ្នាំនេះនៅហ្វីលីពីន ។ 

ប្រភពបន្តថា ព្យុះនេះ​បក់បោកមកពីមហាសមុទ្រប៉ាស៊ីហ្វិក​ចូល​ទៅកាន់​ទីក្រុង San Policarpio ខេត្ត Eastern Samar កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ។ 

ខ្យល់ព្យុះគ្មានក្តីមេត្តានេះ​បក់បោកចំពេលប្រជាជនហ្វីលីពីន​នៅក្នុងតំបន់​កំពុងអនុវត្តគោលការណ៍ចាក់សោ ឬបិទប្រទេស​របស់រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ​១៩ ។ 

ប្រជាជន​ក្នុងតំបន់​មួយចំនួន មិនត្រូវបានអនុញ្ញាតឲ្យចេញពីក្រៅផ្ទះ ឬជួបជុំគ្នា​កកកុញនោះឡើយ ។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ១៩ កើនឡើងជាង ១១ ៦០០ នាក់ ក្នុងនោះបាត់បង់ជីវិត​៧៧២នាក់ គិតមកត្រឹមថ្ងៃទី១៤ ខែឧសភា ។ 

ភ្នាក់ងារ​អាកាសធាតុហ្វីលីពីន​បានដាក់ឈ្មោះឲ្យព្យុះកំណាចនេះ ហៅថា Vongfong ។ ដំណើររបស់វា មានល្បឿន​១៨០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង ។ វាកំពុងត្រាំត្រែង​បក់បោក​នៅខេត្តភាគខាងកើត​របស់ហ្វីលីពីន​ ដែលមានប្រជាសហគមន៍​រស់នៅច្រើន ។ នៅថ្ងៃអាទិត្យ​ Vongfong នឹងធ្វើដំណើរចេញពី​តំបន់ភាគខាងកើត​ឆ្ពោះទៅកាន់​ភាគខាងជើង​របស់ហ្វីលីពីនវិញម្តង ។ 

អាជ្ញាធរហ្វីលីពិន​បានជម្លៀស​មនុស្សរាប់ពាន់នាក់​រួចហើយដើម្បីគេចពីហានិភ័យ អាច​បណ្តាលមកពីឥទ្ធិពលរបស់ខ្យល់ព្យុះនេះ ។ យ៉ាងណាក៏ដោយ ប្រជាជនទាំងនោះ​ត្រូវបានដាក់​ឲ្យស្ថិតនៅក្នុង​ជំរំបណ្តោះអាសន្ន ហើយដែលនាំឲ្យភ័យខ្លាចពីការឆ្លងរាតត្បាតវីរុស​កូវីដ​១៩ ។ 

ជារៀងរាល់ឆ្នាំខ្យល់ព្យុះទីហ្វុង និង​ខ្យល់កំបុតត្បូង​កម្លាំងខ្លាំង ប្រហែល​២០​បក់បោក​ទៅលើប្រទេសហ្វីលីពីន ។ ក្រៅពីនេះ នៅមានគ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើង​កើតឡើងញឹកញាប់ផងដែរ សម្រាប់ប្រទេសប្រជុំដែនកោះមួយនេះ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9217151