កម្លាំងទាហាននីហ្សេរីយ៉ា បានរំដោះចំណាប់ខ្មាំង៧២ដែលត្រូវ ក្រុមឧទ្ទាម ប៊ូកូហារ៉ាមចាប់ខ្លួន។ ជាមួយគ្នានោះដែរ ក្រុមសន្តិសុខ Niger ក៏បានសម្លាប់ ខ្មាន់កាំភ្លើងជាច្រើននាក់ផងដែរ ។
សារព័ត៌មានស៊ីនហួបានដកស្រង់ប្រភពព័ត៌មាន ពីកម្លាំងទាហាននីហ្សេរីយ៉ាបានប្រកាស់ថា ការវាយប្រហាររំដោះចំណាប់ខ្មាំង នៅក្នុងរដ្ឋ Borno ហើយកម្លាំងទាហានរដ្ឋាភិបាលរំដោះបានចំណាប់ខ្មាំង៧២នាក់ដែលក្រុម ប៊ូកូហារ៉ាមចាប់បង្ខំទុក។
ចំណាប់ខ្មាំងដែលក្រុមប៊ូកូ ហារ៉ាមចាប់ខ្លួនភាគច្រើន ជាស្ត្រីនិងកុមារ ប៉ុន្តែនៅពេលនេះត្រូវកម្លាំងទាហាន រដ្ឋាភិបាលរំដោះបានដោយជោគជ័យ ។ ជាមួយគ្នានេះដែរ ទាហានប៊ូកូហារ៉ាម១៨នាក់ស្លាប់ដោយការវាយប្រហារខាងលើ ។
ជាមួយគ្នានេះកម្លាំងទាហាន នីហ្សេរីយ៉ា ក៏រឹបអូសបានអាវុធជាច្រើន ហើយចាប់បានមនុស្សមួយចំនួនធំដែនសហការជាមួយក្រុម ប៊ូកូហារ៉ាម។
ចំណែកនៅក្នុងប្រទេស ណៃជឺ កម្លាំងទាហានប្រទេសនេះក៏បានវាយប្រហារ សម្លាប់ក្រុមទាហានប៊ូកូហារ៉ាម២៥នាក់ផងដែរ៕ ប្រែសម្រួលដោយ៖ MEO