Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រាប់ថាដើររើសអេតចាយ តែសមត្ថកិច្ចអត់ជឿ ដល់ពេលឆែកឆេរកឃើញថ្នាំញៀន២៦កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលសង្កាត់ឃ្មួញធ្វើការឃាត់ខ្លួន ក្រោយពីរកឃើញមានថ្នាំញៀននៅជាប់ខ្លួនចំនួន ២៦កញ្ចប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀដោយខុសច្បាប់។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ឆេង ចិន្ថា ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសហគមន៍សែនសុខ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខ។ លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឱ្យដឹងថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាចាស់ ហើយទើបតែចេញពីពន្ធធនាគាទៀតផងហើយមុនពេលឃាត់ខ្លួនកម្លាំងប៉ុស្តិ៍របស់លោក បានធ្វើល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសដែលកើតមានឡើងលុះមកដល់ចំណុចខាងលើក៏ឃើញជនសង្ស័យធ្វើជាដើររើសអេតចាយ ដោយមានការសង្ស័យក៏ហៅត្រួតពិនិត្យ។ លោកនាយនគរបាលប៉ុស្តិ៍បានបន្តឱ្យដឹងទៀតថា ក្រោយពីឆែកឆេកម្លាំងរបស់លោក បានរកឃើញថ្នាំញៀនចំនួន ២៦កញ្ចប់ដែលរូបគេបានដាក់នៅក្នុងកញ្ចប់បារី ហើយក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9217030