Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំពុងតែឈរលក់គ្រឿងញៀនសុខៗ ស្រាប់តែប៉ូលិសចាប់វាយខ្នោះល្មម

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ ហេងបូរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅ ផ្លូវ៦០ម៉ែ្រតភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ។ ការឃាត់ខ្លួននេះ ធ្វើឡើងវេលាម៉ោង ២និង០០នាទី ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ រំលងអាធ្រាត នៅចំណុចផ្លូវ៦០ម៉ែត្រមុខសំណង់មិនរៀបរយក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០វេលាម៉ោងនិង០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យ ឈ្មោះ ហេងបូរ៉ា កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ហើយឃើញមានក្រាមសថ្លាចំនួន ០៥ កញ្ចប់ថង់តូច (សង្ស័យជាគ្រឿងញៀន) ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។ 

ក្នុងការឃាត់ខ្លួននេះ បានដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ចំនួន ០៥កញ្ចប់ថង់តូច។ បច្ចុបន្បន្នជនសង្ស័យ ខាងលើកំពុងតែឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9216912