ក្រុមហ៊ុនBoeing របស់អាមេរិក ទទួលបានកិច្ចព្រមព្រៀងមានតម្លៃជាង២ពាន់លានដុល្លារ ក្នុងការផលិតមីស៊ីលដល់ទៅ១ពាន់ដើមវាយប្រហារពីលើដែនអាកាស់ទៅកាន់គោលដៅ នៅលើដី និងនៅដែនសមុទ្រ។ មីស៊ីលខាងលើ ត្រូវបំពាក់នៅលើយន្តហោះចម្បាំងវាយប្រហារនៅគោលដៅ ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១៤ខែឧសភា រដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រកាសឲ្យដឹងថា កិច្ចព្រមព្រៀងលើកដំបូងមានតម្លៃ១,៩៧ពាន់លានដុល្លារ ហើយក្រុមហ៊ុនប៊ូអ៊ីន នឹងអភិវឌ្ឍមីស៊ីល SLAM-ER វាយប្រហារពីលើដែនអាកាស ដោយមានប្រព័ន្ធកំណត់គោលដៅ GPS។ មីស៊ីលនេះបាញ់បានចម្ងាយដល់ទៅ២៩០ គីឡូម៉ែត្រ។ ក្រុមហ៊ុនប៊ូអ៊ីន នឹងផ្តល់មីស៊ីលចំនួន៦៥០ដើមក្នុងដំណាក់កាលទីមួយ ហើយនឹងផ្តាល់ជូន អារ៉ាប៊ី សាអូឌី គ្រប់ចំនួន នៅខែធ្នូឆ្នាំ២០២៨។
នៅក្នុងដំណាក់កាលទីពីរ កិច្ចព្រមព្រៀងមានតម្លៃ ៦៥០លានដុល្លារ ហើយក្រុមហ៊ុនប៊ូអ៊ីននឹងផ្តល់ជូនមីស៊ីល៤៦៧ដើម សម្រាប់វាយប្រហារប្រឆាំងនាវាចម្បាំង ប្រភេទ Harooon Block II ៕ ប្រែសម្រួលដោយ៖ MEO