សុខភាព៖ ការណែនាំបានបង្ហាញថា លោកអ្នកគួរតែរងចាំ ៣០-៤០ នាទី សិន មុននឹងសម្អាតធ្មេញ បន្ទាប់ពីទទួលទានចំណីអាហាររួចរាល់ហើយ ផ្ទុយទៅវិញ លោកអ្នកមិនគួរដុសសម្អាតធ្មេញភ្លាមៗទេ បន្ទាប់ពីញ៉ាំអាហាររួច ព្រោះវាបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពធ្មេញ ដូចជា ធ្វើឱ្យធ្មេញសឹករិចរិល សំបកធ្មេញឆាប់ខូច ធ្មេញស្រៀវ និងខ្សោយជាដើម។
ការលើកឡើងនេះ ដោយសំអាងថា ក្នុងអំឡុងពេលទទួលទានអាហារ ជាតិអាស៊ីតនៅក្នុងមាត់ចាប់ផ្ដើមចេញមកក្រៅ ដើម្បីរំលាយអាហារ និងទប់ទល់ការសឹករិចរិលរបស់ធ្មេញ ដែលបង្កឡើងដោយចំណីអាហារប៉ះកកិតនិងធ្មេញ។ ហេតុនេះពេលដែលលោកអ្នកដុសធ្មេញភ្លាមៗ បន្ទាប់ពីទទួលទានចំណីអាហារ នោះជាតិអាស៊ីតចេញពីមាត់នឹងត្រូវបាត់បង់៕