ខេត្ត SAMUT PRAKAN៖ ជនជាតិថៃចំនួន ៨១នាក់បានវិលត្រឡប់មកពីសហភាពអឺរ៉ុបវិញនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះត្រូវបានគេចាត់ទុកថាគ្មានជំងឺកូវីដ-១៩ ហើយត្រូវបានគេយកទៅដាក់នៅដាច់ដោយឡែក ។
ពួកគេបានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ តាមជើងហោះហើរ Lufthansa LH772 នៅម៉ោង១២ នឹង ៥០នាទី ។
រូបតំណាង
ពួកគេត្រូវបានទទួលដោយឧត្តមសេនីយ៍ Paripat Palasin អនុប្រធានបុគ្គលិក រួមជាមួយប្រធានព្រលានយន្តហោះសុវណ្ណភូមិលោក Kittipong Kittikachorn និងមន្រ្តីមកពីការិយាល័យលេខាធិការអចិន្ត្រៃយ៍ការពារជាតិ និងនាយកដ្ឋានត្រួតពិនិត្យជំងឺ ។
រូបតំណាង
ជនភៀសខ្លួនទាំងនោះត្រូវបានជាប់គាំងនៅក្នុងប្រទេសចំនួន៩ នៅសហភាពអឺរ៉ុប រួមមានប្រទេសអូទ្រីស ប្រទេសបែលហ្ស៊ិក ប្រទេសក្រូអាត ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី ប្រទេសប៉ូឡូញ ប្រទេសស៊ុយអែត ប្រទេសស្វីស និងចក្រភពអង់គ្លេស ។
រូបតំណាង
ក្នុងចំណោមពួកគេនេះ មាន ៨០នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃនៅឯសណ្ឋាគារ H2Do ក្នុងស្រុក Bang Bo នៃខេត្ត Samut Prakan រីឯម្នាក់ទៀតជាមន្រ្តីការទូតដែលទើបតែវិលត្រឡប់មកពីប្រទេសអ៊ីតាលី ហើយគាត់ក៏ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកដូចគ្នាផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post